• 2021-05-07 07:20:04
  • ព័ត៌មាន

កម្មវិធីទូរសព្ទរបស់ក្រសួង ពីថ្នាក់ទី១ដល់ទី១២ មានលំហាត់ មាន​មេរៀនមាន​សៀវភៅសិក្សាមួយឈុត

  • 2021-05-07 07:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀនសូត្រដោយខ្លួនឯង ឬស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ លែងជាបញ្ហាចោទទៀតហើយសម្រាប់សិក្សានុសិស្សដែលសិក្សាចំណេះទូទៅ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយមិនចាំបាច់រៀនតាមបណ្ដាញសង្គម Facebook និង YouTube ទៀតនោះទេ។

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ដែលបានប្រសូតចេញពីគំនិតផ្តួចផ្តើម និងកិច្ចសហការរវាងស្ថាប័ន ស.ស.យ.ក ផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សាទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប។

លើសពីនេះ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ កម្រងសៀវភៅសិក្សាចំាបាច់សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ និងលំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត។ មាតិកាឌីជីថល ដែលមានដាក់បង្ហាញក្នុងកម្មវិធីនេះ បានកើតចេញពីការខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសជាមួយពេលវេលា និងធនធាននៃលទ្ធភាពដែលកំពុងមាន។

សិស្សានុសិស្ស ក៏ដូចជាសាធារណជនទូទៅ អាចទាញយកកម្មវិធីនេះប្រើប្រាស់បានទាំងបីប្រព័ន្ធប្រតិបត្តិការ ទាំង iOS, Android និង App Gallery ដោយវាយពាក្យថា «MoEYS» រួចទាញយក បន្ទាប់មកចុះឈ្មោះចូលប្រើប្រាស់កម្មវិធី តាមការណែនាំដែលមានក្នុងកម្មវិធីជាការស្រេច៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់