• 2021-05-07 02:22:57
  • ព័ត៌មាន

SpaceX ​ជោគជ័យ​ចុះ​ចត​យាន​គំរូ​​មិន​ផ្ទុះ​ឆេះ​ដូច​ពី​មុន​ [វីដេអូ Slow motion, 4K]

  • 2021-05-07 02:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ ​SpaceX ​ដែល​បាន​ព្យាយាម​សាកល្បង​វិធីសាស្រ្ត​​ធ្វើយ៉ាង​ណា​ឲ្យ​ការ​បាញ់​យាន​គំរូ​ ដែល​ជា​យាន​ផ្ទុក​មនុស្ស​បាន​ទៅ​ទី​អវកាស​ហើយ​ឲ្យ​យាន​នោះ​ត្រូវ​ចុះ​ចត​លើ​ផ្ទៃ​ដី​ដោយ​ជោគជ័យ​​​។

​បន្ទាប់​​ពី​ការ​សាកល្បង​អស់​យាន​ជា​ច្រើន​គ្រឿង​សុទ្ធ​តែ​បរាជ័យ​ហើយ​ផ្ទុះ​ឆេះ​ទាំង​អស់ តាំង​ពី (SN1 ដល់ SN9,SN10 ) ​គម្រោង​មួយ​នេះ​ត្រូវ​បាន​គេ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់បំផុត ជាពិសេស​នោះ​គឺ​អ្នក​ចូល​ចិត្ត​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​អវកាស។​

យាន​​គំរូ SN15 (Prototype) ពេល​រៀប​នឹង​ចុះ​ដល់​ដី

​យាន​គំរូនោះ​គឺ​ (Prototype) SN15 ​បានបញ្ចប់ការធ្វើតេស្តដោយរលូនជាលើកដំបូងទាំងការហោះឡើង ទាំង​ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់និងការចុះចតត្រឡប់មកកាន់ចំណុចដែលវាត្រូវចុះចតវិញដំណើរ​តាម​គម្រោង​យ៉ាង​ត្រឹម​ត្រូវ​បំផុត​។​

លោក ohn Insprucker ​ប្រធានវិស្វករនៃកម្មវិធីហោះហើររបស់ SpaceX បាន​លើក​ឡើង​យ៉ាង​​សប្បាយ​រីករាយ​ចិត្ត​ថា «យើងបានចុះចតវិញហើយ! Starship បានចុះចតហើយ»។

​ការធ្វើតេស្តរបស់ SN15 គឺធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ក៏​គាប់ជួនត្រូវចំនឹង​ឱកាសប្រារព្ធខួបទី ៦០ឆ្នាំ នៃការបញ្ជូនអវកាសយានិកអាមេរិកដំបូងគឺលោក Alan Shepard ឡើងទៅកាន់ទីអវកាស៕

​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ theverge ប្រែ​សម្រួល៖ រក្សា

មតិយោបល់