• 2021-05-07 01:42:39
  • ព័ត៌មាន

ថ្ងៃទី ៦ ឧសភា គឺជាថ្ងៃលេខសម្ងាត់ពិភពលោក

  • 2021-05-07 01:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលោកអ្នកតែងតែត្រូវការបញ្ចូលលេខសម្ងាត់ដើម្បីអាចចូលទៅប្រើឧបករណ៍ឬគណនីទាំងនោះ។ ការប្រើលេខសម្ងាត់មានសារៈសំខាន់ណាស់ដើម្បីបញ្ជាក់អត្តសញ្ញាណ ដែលសូម្បីតែមនុស្សជំនាន់មុនក៏បានប្រើវិធីនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណមុននឹងអនុញ្ញាតឱ្យជនណាម្នាក់ចូលទៅក្នុងផ្ទះរបស់ពួកគេ។

នាពេលបច្ចុប្បន្នការប្រើលេខសម្ងាត់ដែលពិបាកនឹងស្មានគឺវាមានសារៈសំខាន់ណាស់ដើម្បីការពារគណនី ឬដើម្បីចៀសវាងការចូលលួចទាញយកទិន្នន័យរបស់លោកអ្នក។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់លេខសម្ងាត់នោះ បានជាក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Intel បានកំណត់យកថ្ងៃព្រហស្បតិ៍ដំបូងគេ ក្នុងខែឧសភាគឺជាថ្ងៃលេខសម្ងាត់សម្រាប់ពិភពលោក។

ដូច្នេះ សូមណែនាំដល់ប្រជាពលរដ្ឋសារជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើ (រក្សាទុក) លេខសម្ងាត់ (Password) ក្នុងប្រព័ន្ធឌីជីថល។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលធ្វើឱ្យលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីរបស់លោកអ្នក ៖

១- លេខសម្ងាត់ត្រូវមានយ៉ាងតិច ១០ខ្ទង់ (at least 10 digits)

២- មានបញ្ចូលជា តួអក្សរ តូច-ធំ ជាលេខ និងជាសញ្ញា លាយគ្នា

ex: p@$$GOand$ — “Pass Go and $”

៣- កុំប្រើព័ត៌មានផ្ទាល់ខ្លួនមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខផ្ទះ លេខទូរសព្ទ ជាលេខសម្ងាត់ ជាដើម

៤- សម្រាប់អ្នកមានគណនីច្រើន សូមជៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា

៥- ប្រសិនបើលោកអ្នកឱ្យហាងទូរសព្ទបង្កើតលេខសម្ងាត់ឱ្យ លោកអ្នកត្រូវប្ដូរ លេខសម្ងាត់ចាស់ចោលឱ្យបានឆាប់បំផុត

៦- សូមកុំរក្សាទុក (Save) លេខសម្ងាត់ក្នុងកំព្យូទ័រ ឬទូរសព្ទ

៧-សូមកុំចុចលើតំណរភ្ជាប់ (ឬវាយបញ្ចូលលេខសម្ងាត់) ដែលលោកអ្នកបានទទួលតាមរយៈ អុីមែល ឬសារ ដោយពុំបានស្នើសុំ៕

មតិយោបល់