• 2021-05-06 08:52:37
  • ព័ត៌មាន

មាន​គេ​ទម្លាយ​ថា ​Bill Gates ​ផ្ទេរ​ទ្រព្យ​ច្រើន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​ជូន​អតីត​ភរិយា​

  • 2021-05-06 08:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Bill Gates ​ត្រូវ​បាន​ប្រភព​សារព័ត៌មាន​ជា​ច្រើន​រាយការណ៍មក​ថា​ ​លោក​បាន​បំពេញ​បែប​បទ​ ​ផ្ទេរទ្រព្យ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,៨ ​ប៊ីលាន​ដុល្លារ​(ពាន់លាន)​ ប្រគល់ជូនអតីតភរិយាលោក​ស្រី​ Melinda Gates ​។

​ប្រភព​ពី​ដំណឹង​ខាង​លើ​ត្រូវបានគេបន្ថែម​ទៀត​ថា លោក Bill Gate ​បាន​សម្រេច​ចិត្ត​ធ្វើឡើងក្នុងថ្ងៃតែមួយស្របពេលគ្រួសាររបស់លោក ប្រកាសលែងលះគ្នាជាសាធារណៈលើ Twitter រៀងៗខ្លួនកាលពីថ្ងៃចន្ទដើមសប្ដាហ៍។

មហាសេដ្ឋីពិភពលោក និងអតីតភរិយាលោក​ស្រី​ Melinda Gates

​ហេតុផលបញ្ជារចិត្តគូស្នេហ៍ឱ្យចែកផ្លូវគ្នាទាំង​ដែល​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នាជាង ២៧ ឆ្នាំហាក់មិនបាននិយាយអ្វីច្រើននោះទេ។ ពួកគេបង្ហើបថាគ្រួសារនេះមិនអាចបន្ដទៅមុខទៀតនោះទេ គ្រាន់តែត្រូវការគម្លាតចង់បានភាពជាឯកជន និងចង់ចាប់ផ្ដើមជីវិតថ្មី។

​មកទល់ពេលនេះការ​លែង​លះ​គ្នា​រវាង​លោក​ ​Bill Gate ​និង​អ្នក​ស្រី​ ​Melina Gate ត្រូវ​បាន​គេ​ដឹង​​ជា​សាធារណៈ​តែ​មិន​ទាន់ឈាន​​ដល់​ដំណាក់កាល​ផ្លូវ​ច្បាប់ ដែល​​នឹង​ត្រូវ​បាន​តុលាការ​សម្រេច​នៅ​ឡើយ​។​​

​​​ដូចនេះ​ តើ​ផ្លូវច្បាប់​សម្រេច​​ការ​លែង​លះ​របស់​គ្រួសារ​លោក​ ​Bill Gate ​នឹង​ក្លាយ​ជា​ការ​ផ្ទេរ​ទ្រព្យ​ក្នុងចំនួនជាក់លាក់ណាមួយ? សូម​រង់​ចាំ​តាម​ដាន​ភាគ​បន្ត៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ រក្សា

មតិយោបល់