• 2021-05-06 01:54:53
  • ព័ត៌មាន

មុខងារ Night Shift រកឃើញថាមិនផ្ដល់ប្រយោជន៍ដល់ការសម្រាន្ដរបស់អ្នកប្រើឡើយ!

  • 2021-05-06 01:54:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Night Shift គឺជាមុខងារសម្រាប់ធ្វើការផ្លាស់ប្ដូរពណ៌នៅលើស្រ្គីនទូរសព្ទ ឬកុំព្យូទ័រ ដើម្បីធ្វើការកាត់បន្ថយពន្លឺភ្លើងពណ៌ខៀវ (blue light) នៅពេលយប់។

មុខងារនេះត្រូវបានក្រុមហ៊ុនផលិតទូរសព្ទអះអាងថា អាចជួយឱ្យអ្នកប្រើប្រាស់សម្រាន្តពេលយប់មានភាពងាយស្រួលជាងមុន ប៉ុន្តែបើតាមការស្រាវជ្រាវរបស់លោកសាស្ត្រាចារ្យ Chad Jensen មកពីសាកលវិទ្យាល័យ Brigham Young និងក្រុមអ្នកស្រាវជ្រាវមួយចំនួនទៀតរបស់មន្ទីរពេទ្យកុមារក្រុង Cincinnati បានរកឃើញថាមុខងារនេះពុំបានជួយអ្នកប្រើប្រាស់ឱ្យងាយសម្រាន្ដលក់នោះទេ។

ទោះបីជាពន្លឺភ្លើងពណ៌ខៀវ អាចធ្វើឱ្យមានការប៉ះពាល់បន្តិចបន្តួចដល់ការសម្រាន្ដរបស់អ្នកប្រើប្រាស់ ប៉ុន្តែការស្រាវជ្រាវនេះបានបង្ហាញថា មានកត្តាជាច្រើនទៀតដែលអាចធ្វើឱ្យប៉ះពាល់ក្នុងការសម្រាន្តមានដូចជា ការផ្ញើសារ និង scrolling ជាដើម។

គួរបញ្ជាក់ដែរថាមុខងារ Night Shift ត្រូវបានក្រុមហ៊ុន Apple ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 9 និង macOS Sierra ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតបានប្រើមុខងារស្រដៀងគ្នានេះផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់