• 2021-05-05 11:21:17
  • ព័ត៌មាន

រៀន​អនឡាញ​ជួប​បញ្ហា​អ្វី​ខ្លះ​ នឹង​ជជែក​ក្នុង​កម្មវិធី​ “EdTech Talk Show”

  • 2021-05-05 11:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ “EdTech Talk Show” ​គឺ​ជា​កម្មវិធី​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​E-School Cambodia ​ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវកិតិ្តយសទី១ ​នៅ​ក្នុង​នោះគឺ ឯកឧត្តមបណ្ឌិត សុក សុីផាន់ណា ដែលឯកឧត្តមបណ្ឌិត នឹង​មក​ចែក​រំលែក​ផ្ទាល់​ពី​ប្រធានបទ​ «កត្តាប្រឈម និងឪកាសនៃការសិក្សាតាម Online» ។​

​កម្មវិធី​នេះ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ E-School Cambodia ​នៅ​ថ្ងៃ​ទី​ ៧ ខែឧសភា ឆ្នាំ២០២១ ​នៅ​វេលាម៉ោង ១១ ​ដល់ ១២:៣០ នាទី​ថ្ងៃ​ត្រង់។ ​

​សូម​កុំ​ភ្លេច​ចូល​រួម​តាម​ដានកម្មវិធី​នេះដើម្បីបានយល់​ដឹងពី បញ្ហា​ព្រម​ទាំង​ឳកាស​ជា​ច្រើន​អំឡុង​ពេល​រៀន​អនឡាញ។ ​

អ្នកសម្របសម្រួល និង​វាគ្មិន

​កម្មវិធី​ E-School Cambodia គឺ​ជា​សាលារៀន​អនឡាញ​តែងតែនាំមកជូននៅអ្វីដែលថ្មីៗសម្រាប់ជំនួយប្អូនៗធ្វើស្វ័យសិក្សា។ ​E-School Cambodia ​មាន​អាប់ដែត​ឡើង​ជំនាន់ទី​២​នឹង​ជួយ​ឲ្យ​ប្អូន​ៗ​ធ្វើ​ស្វ័យ​សិក្សា​នៅ​ផ្ទះ​តាម​រយៈ​ online ដោយ​វីដេអូ​មាន​គុណភាព​ល្អ ​ងាយយល់ឆាប់​ចេះ៕

អត្ថបទ៖ រក្សា

មតិយោបល់