• 2021-05-05 07:57:53
  • ព័ត៌មាន

អំឡុងជាប្ដីប្រពន្ធនឹងគ្នា Bill Gates ពោលពាក្យសោកស្ដាយបំផុត ចំពោះជីវិតស្នេហារបស់ខ្លួន

  • 2021-05-05 07:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយើងត្រលប់ទៅក្រោយបន្ដិច ប្រមាណជា២ឆ្នាំមុន ក្នុងកម្មវិធីវីដេអូឯកសារមួយឈ្មោះថា "Inside Bill's Brain: Decoding Bill Gates" របស់ទូរទស្សន៍ Netfilx ហាក់មានសញ្ញាមួយប្រាប់ថា ទំនាក់ទំនងប្ដីប្រពន្ធមហាសេដ្ឋីពិភពលោកមួយនេះកើត​មានចំណុចមិនស្រួល​មុន​បាត់ទៅហើយ។

កន្លែង​ដែល​គេ​ចាប់​ចំណុច​បាន​​នោះគឺថា ខណៈពេល​ពិធីករក្នុងកម្មវិធីទូរទស្សន៍សួរទៅកាន់ Bill Gates ថា៖ “តើអ្វីទៅជាការសោកស្តាយធំបំផុត ប្រសិនបើគាត់ត្រូវបានឡានក្រុងបុកស្លាប់នៅថ្ងៃនេះ?

បន្ទាប់ពីស្ងាត់បន្ដិច អំឡុងពេលនោះមហាសេដ្ឋីពិភពលោកទី៤ បានឆ្លើយថា “គឺអរគុណទៅកាន់ Melinda”។ ទាំងនេះសរបញ្ជាក់ឱ្យឃើញថា អំឡុងនៅជាជីវិតប្ដីប្រពន្ធនឹងគ្នាកន្លងមក ពាក្យថាអរគុណទៅកាន់ភរិយាគាត់​ទំនងជាមិនបានធ្វើ ទើបជាហេតុផលដ៏ធំបំផុតមួយធ្វើឱ្យកើត​មានវិប្បដិសារី​​។

លោក Bill Gates និងប្រពន្ធ Melinda Ann French បានប្រកាសកាលពី ថ្ងៃចន្ទ កន្លងទៅលើបណ្ដាញសង្គម Twitter ថា ពួកគេនឹងលែងលះគ្នា បន្ទាប់ពីរៀបការជាមួយគ្នាអស់រយៈពេល ២៧ឆ្នាំ។

ទោះយ៉ាងណាហេតុផលដែលបញ្ជារចិត្តគូស្នេហ៍ដែលមានអាយុជិត ៣ទសវត្សន៍មកនេះ ឱ្យចែកផ្លូវគ្នា ហាក់មិនបាននិយាយអ្វីច្រើននោះទេ ពួកគេគ្រាន់តែបង្ហើបថា គ្រួសារនេះមិនអាចបន្ដទៅមុខទៀតនោះទេ អ្នកទាំងពីត្រូវការគម្លាតមួយ ភាពឯកជន និងចង់ចាប់ផ្ដើមជីវិតថ្មី។

គួរបញ្ជាក់ផងដែរថា Bill Gates និងប្រពន្ធ Melinda Ann French បានជួបគ្នាលើកដំបូងនៅឆ្នាំ១៩៨៧ ពេលនាងបានចូលធ្វើការងារនៅ ក្រុមហ៊ុន Microsoft ក្នុងតំណែងជា អ្នកគ្រប់គ្រងផលិតផល (Product Manager)។ ក្រោយស្រលាញ់គ្នាអស់រយៈពេល ៧ឆ្នាំ នៅឆ្នាំ១៩៩៤ ពួកគេក៏បានរៀបការ នៅលើកោះហាវ៉ៃ ជាលក្ខណៈឯកជន ដោយចំណាយទឹកប្រាក់អស់ប្រមាណជា ១លានដុល្លារ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់