• 2021-05-05 04:28:17
  • ព័ត៌មាន

Elon Musk និយាយយ៉ាងក្ដុកក្ដួលពីស្នេហារបស់ខ្លួន បន្ទាប់​ពី​ឈឺចាប់ច្រើន​ដង​មក

  • 2021-05-05 04:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk ត្រូវ​បាន​មហាជន​ចាត់​ថា​ជា បុគ្គលដ៏​ឆ្នើម​ខាង​បច្ចេកវិទ្យា​។ លោក​គឺ​ជា CEO កាន់​កាប់​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​គេក៏​ដឹង​ទូទៅ​​ថាជា ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ។

លោក​ ក៏​ជាប់​ឈ្មោះ​ជា មហាសេដ្ឋីពិភពលោកទី២ មានទ្រព្យសម្បត្តិប្រមាណ ១៥១ ពាន់លានដុល្លារ (របាយការណ៍ពី Forbes គិតត្រឹមខែឧសភា ឆ្នាំ២០២១) ប៉ុន្ដែក្នុងជីវិតស្នេហាវិញមិន​សម​បំណង​សោះ លោក​ក៏​ធ្លាប់ដើរដល់ចំណុចផ្លូវ​បំបែកជាច្រើនដង តួយ៉ាងដូច​មាន​រៀប​រាប់​ខាងក្រោម​៖

១. ស្នេហាទី១របស់ Elon Musk គឺជាអ្នកនិពន្ធស្រី ជនជាតិកាណាដាម្នាក់ មានឈ្មោះថា Justine Wilson ដោយពួកគេបានរៀបការនៅ ឆ្នាំ២០០០។

Elon Musk និងអ្នកនិពន្ធកាណាដា Justine Wilson

ចំណងស្នេហានេះ បានផ្ដល់កំណើតកូនប្រុសចំនួន៦នាក់ ប៉ុន្ដែមានកូនប្រុសច្បងម្នាក់បានស្លាប់។ ក្រោយមកចំណងស្នេហានេះបានផ្ដាច់វិញនៅ ឆ្នាំ២០០៨។

២. ក្រោយលែងលះ មហាសេដ្ឋីវ័យ ៤៩ឆ្នាំ រូបនេះក៏មានទំនាក់ទំទងនឹងតារាស្រីអង់គ្លេសម្នាក់ ឈ្មោះ Talulah Riley។ ពួកគេក៏បានរៀបការនឹងគ្នានៅឆ្នាំ២០១០។ ២ឆ្នាំក្រោយមក Ellon Musk ក៏ប្រកាសលែងការលះនឹងតារាស្រីខាងលើតាមរយៈ Twitter។

Ellon Musk និងតារាស្រីអង់គ្លេស Talulah Riley

ប៉ុន្ដែចំណងស្នេហ៍មិនទាន់អស់និស្ស័យ នៅ ឆ្នាំ២០១៣ ពួកគេក៏រៀបការម្ដងទៀត។ ដោយមិនអាចបន្ដជាមួយគ្នាបន្តទៀតបាន នៅ ឆ្នាំ២០១៦ ពួកគេក៏បានលែងលះគ្នាម្ដងទៀត។ ចំណងស្នេហ៍ជួបបែកៗនេះ ត្រូវបានមហាជនយល់ថាជាស្នេហាដូចរឿងកុនអ៊ីចឹងដែរ។ អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរលើក គឺមិនមានកូននោះឡើយ។

៣. ចំណងស្នេហ៍ទី៣ មិនយូរប៉ុន្មាននៅ ឆ្នាំ២០១៦ Elon Musk ចាប់ផ្ដើមណាត់ជួប Amber Heard ដែលគេស្គាល់ថា ជាតារាស្រីម្នាក់ក្នុងចំណោមតារាស្រីស្អាតជាងគេ។

Elon Musk និងតារាស្រី Amber Heard

ប៉ុន្ដែទំនាក់ទំនងនេះមិនស្ថិតស្ថិរនោះទេ ២ឆ្នាំក្រោយ ស្នេហានេះក៏ឈានដល់ការបែកបាក់ ព្រោះតែភាពតានតឹងក្នុងទំនាក់ទំនងមួយនេះពេក។ ដោយមិនដាច់អាល័យ Elon Musk បានចូលទៅ comment លើផេកផ្ទាល់ខ្លួនរបស់តារាស្រី Amber Heard ថា “គាត់នឹងអ្នកចាស់ នៅតែជាមិត្តភក្ដិ គ្រាន់តែជិតស្និទ្ធនិងរាប់អានគ្នា”។

មហាសេដ្ឋីខាងលើ ក៏ធ្លាប់ប្រាប់ទៅសារព័ត៌មាន Rolling Stone ផងដែរថា៖ “ខ្ញុំធ្លាប់ស្រលាញ់ខ្លាំង ដូច្នេះឈឺចាប់ក៏ខ្លាំងដូចគ្នា”

៤. ស្នេហាទី៤ គឺជាតារាចម្រៀងស្រី មានឈ្មោះថា Grimes (ឈ្មោះពិត Claire Boucher) មានអាយុ ៣២ឆ្នាំ។ ពួកគេជួបគ្នាគ្នានៅព្រឹតិ្តការណ៍ Met Gala ក្នុង ខែឧសភា ឆ្នាំ២០១៨។

Elon Musk និងតារាចម្រៀងស្រី Grimes

ក្នុងឆ្នាំដដែល នៅខែសីហា គូស្នេហ៍មួយគូនេះចាប់ផ្ដើម Unfollow គ្នាលើបណ្ដាញសង្គម ទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមមានភាពមិនប្រក្រតី។ ប៉ុន្ដែយ៉ាងណា ក្រោយនេះ២ខែ ពួកគេត្រូវបានឃើញបង្ហាញខ្លួនជាមួយគ្នាម្ដងទៀត។

ក្រោយមក នៅឆ្នាំ២០២០ តារាចម្រៀងស្រី Grimes បានប្រកាសថានាងមានកូនជាមួយ Elon Musk។ ហើយនេះក៏ក្លាយជាប្រធានបទក្ដៅផងដែរនៅលើអ៊ីនធឺណិត បន្ទាប់ពី Elon Musk ប្រកាសដាក់ឈ្មោះកូនថា X Æ A-12។

អត្ថន័យនៃឈ្មោះនេះគឺថា X គឺជាអញ្ញត្តិ, Æ គឺជាការប្រកបទី ១១ នៃ AI, A-12 គឺតំណាងឱ្យ SR-17 ដែលជាយានសំណព្វចិត្តមួយប្រភេទរបស់គូស្នេហ៍នេះ ហើយ A ក៏តំណាងឱ្យបទ Archangel ជាបទដែល Grimes ចូលចិត្តខ្លាំង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់