• 2021-05-04 03:34:20
  • ព័ត៌មាន

​មាន​លក់​នៅ​ភ្នំពេញ​!​ ​ម៉ាស់​ការពារ​ផលិត​ដោយ​ LG ​តម្លៃ​មួយ​ឈុត​ជាង ៤០០ ​ដុល្លារ​

  • 2021-05-04 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ាស់ ​បន្សុទ្ធ​ខ្យល់​ដែល​អាច​ពាក់​តាម​ខ្លួន​បាន​គ្រប់​ទីកន្លែង​ ​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េខាងត្បូង LG ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើនទៅ​លើ​តម្លៃ​របស់​វា​មួយ​ឈុត​ជាង ៤០០ ​ដុល្លារ​និង​សមត្ថភាព​​ដ៏​ពិសេស​ខុស​ពី​ម៉ាស់​ធម្មតា​។

រូបភាពដោយ៖ LG BrandShop Cambodia

​ម៉ាស់​ ​នោះ​មាន​ឈ្មោះ​ថា LG PuriCare Wearable ​មាន​សមត្ថភាពខ្លាំងជាមួយនឹងប្រព័ន្ធសម្លាប់បាក់តេរីនិងវីរុសធ្វើ​ឲ្យ​ផ្លូវដង្ហើមចេញចូលរបស់អ្នកមានភាពងាយស្រួល មាន​អនាម័យ និង​មាន​សុវត្ថិភាពខ្ពស់ អំឡុង​រដូវកាល​ការ​រីក​រាលដាល​នៃ​វីរុស​កូវីដ-១៩ នេះ ។​

​បើ​យោង​តាម​ការ​ដាក់​លក់​ដោយ​ LG ​ប្រចាំ​នៅ​កម្ពុជា​ផ្នែក​អេឡិចត្រូនិច​ (LG BrandShop Cambodia) ​បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ដែល​ចាប់​អារម្មណ៍​ថា ​​ម៉ាស់ ​បន្សុទ្ធខ្យល់​មួយ​ឈុត​នេះ​ពេល​ទិញម៉ាស់រួច ត្រូវទិញទាំងឧបករណ៍ទាំង ៣ ខាងក្រោម​ថែម​ទៀត។​

​​ក្រុមហ៊ុន​ ​ក៏​មាន​ផ្តល់​ជូន​ពិសេស​ផង​ដែរ​ដូច​ជា៖​ ​បើ​លើសពីមួយឡើងទៅ ឬ ទិញបន្ថែមជាមួយនឹងគ្រឿងបន្លាស់ណាមួយរបស់ម៉ាស់លោកអ្នកនឹងទទួលបានកាដូពិសេសភ្លាមៗពីក្រុមហ៊ុន។ ​ម៉ាស់​នេះ ត្រូវ​បាន​ខាង​ក្រុមហ៊ុន​អះអាង​ថា ​ប្រើ​ហើយ​បោក​ទឹក​បាន ​តែ​បើ​បោកទឹក ប៉ុន្តែប្រសិទ្ធភាពនៃការច្រោះបាក់តេរីក៏ធ្លាក់ចុះទៅតាម​នោះ​៕​

អត្ថបទ៖ រក្សា

មតិយោបល់