• 2021-05-05 04:30:01
  • ព័ត៌មាន

ពិសេសមែន! ព្រឹត្តិការណ៍អភិវឌ្ឍទីក្រុងឲ្យមានភាពរុងរឿង នឹងធ្វើឡើងនៅខែឧសភាខាងមុខនេះ

  • 2021-05-05 04:30:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយយោងទៅតាមប្រធានបទសំខាន់នៃ “ការរួមសហការបង្កើតតម្លៃរួមនៃអចលនវត្ថុប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា” ព្រឹត្តិការណ៍ "Rainmaking Cambodia" ត្រូវបានជ្រើសរើសមួយក្នុងចំណោមព្រឹត្តិការណ៍ "Rainmaking Series" ដែលត្រូវ ប្រារព្ធឡើងក្នុងចំណោមប្រទេសចំនួន ១០ នៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកខាងជើង។ ការរៀបចំព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដោយមូលនិធិទីក្រុងល្អ (Good City Foundation) រូមជាមួយដៃគូយុទ្ធសាស្រ្តក្នុងស្រុកប្រចាំប្រទេសចំនួន ១០ នៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ ខាងមុខនេៈដែលទទួលបានការគាំទ្រដោយ InvestHK និង StartmeupHK ។

ព្រឹត្តិការណ៍ ”Rainmaking Cambodia “ នេះបានកំពុងអំពាវនាវឱ្យមានការដាក់បញ្ចូលគម្រោងបច្ចេកវិទ្យានៅទីក្រុងនិងមានការគោរពអញ្ជើញអ្នកជំនាញអចលនទ្រព្យ អ្នកដឹកនាំវ័យក្មេង អ្នកធ្វើគោលគំរោងសាធារណៈនិងក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ដើម្បីអញ្ជើញមកចុះឈ្មោះនិងសហបង្កើតទំព័រថ្មីនៃគុណតម្លៃសម្រាប់ទីក្រុងនាពេលអនាគតក្នុងប្រទេសកម្ពុជា។

(ទេសភាពទីក្រុងភ្នំពេញ: រូបថតដោយ លោក ឆយធារ៉ា)

ព្រឹត្តិការណ៍ “Rainmaking Cambodia” នឹងមានការរិៈរកអំពីការបង្កើតគំរោងផែនការនិងរបៀបវារៈការអភិវឌ្ឍន៍អចលនទ្រព្យដែលនិយាយអំពីអចលនទ្រព្យប្រកបដោយនិរន្តរភាពនាពេលអនាគតនៅកម្ពុជាដូចជាផែនការសេដ្ឋកិច្ចទីក្រុង ការវិនិយោគ ការវិនិយោគហិរញ្ញវត្ថុប្រកបដោយចីរភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនអចលនទ្រព្យអំពីវិធីសាស្រ្តដែលអ្នកពាក់ព័ន្ធគ្រប់រូបសំខាន់ៗអាចធ្វើអន្តរកម្មបាន។ របៀបវារៈរំពឹងថានឹងទទួលបានអ្នកធ្វើគោលគំរោងធារណៈ អ្នករៀបចំផែនការទីក្រុង អ្នកអភិវឌ្ឍន៍ សហគ្រិនបច្ចេកវិទ្យាអចលនទ្រព្យ ការិយាល័យគ្រួសារ និងបញ្ញវន្តគ្រប់រូបដើម្បីចូលរួមសហការកសាងនិរន្តរភាពអនាគតនៅកម្ពុជា។

លីងសំរាប់ចូលទៅក្នុងគេហទំព័រព្រឹត្តិការណ៍

“RainmakingSeries”: https://www.goodcityfoundation.org/programs/rainmaking-series

លីងសម្រាប់ចុៈឈ្មោះចូនរួមព្រឹត្តិការណ៍“Rainmaking Cambodia” ”: https://www.goodcityfoundation.org/programs/register-as-delegate

ព្រឹត្តិការណ៍ “Rainmaking Cambodia” នឹងត្រូវធ្វើឡើងក្នុងទម្រង់នៃការថ្លែងសុន្ទរកថា ការចូលរួមពិភាក្សារវាងសំណាក់វាគ្មិននិង Tech For Good City Roadshow ដែលជាការធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាទីក្រុង (ដើម្បីជួបជាមួយវិនិយោគិន) ។អ្នកតំណាងនៃវេទិកាសេដ្ឋកិច្ចពិភពលោក InvestHK សមាគមអចលនទ្រព្យកម្ពុជា ក្រុមហ៊ុនអន្តរជាតិ Knight Frank (Knight Frank Cambodia) និងអ្នកពាក់ព័ន្ធសំខាន់ៗដទៃទៀតនឹងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងទស្សនវិស័យនៃការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជានិងតួនាទីដែលបច្ចេកវិទ្យា គោលគំរោងធារណៈ ហុងកុងក៍ដូចជាតំបន់ឈូងសមុត្រ(Greater Bay Area)អាចគាំទ្រនិងសហការបាន។

Tech for Good Cities Roadshow នឹងត្រូវបានរៀបចំឡើងជាមួយដៃគូក្នុងស្រុកដែលត្រូវរួមសហការគ្នាដើម្បីកំណត់យកក្រុមហ៊ុនបច្ចេកវិទ្យាទីក្រុង ដែលមានសក្តានុពលក្នុងការផ្គូផ្គងការវិនិយោគ ការប្រឹក្សាទីផ្សារ ការពង្រីកទីផ្សារ និងភាពជាដៃគូសាជីវកម្មរវាងកម្ពុជា ហុងកុង និងប្រទេសចិន ដើម្បីលើកកម្ពស់តម្លៃអាជីវកម្មជាយុទ្ធសាស្ត្រ។

(កិច្ចប្រជុំកំពូលទីក្រុងអនាគតនៅឆ្នាំ២០១៩ ទីក្រុងហុងកុង)

ដៃគូគាំទ្រជាសាកលមានដូចជាInvestHK ដែលជាទីភ្នាក់ងារលើកកម្ពស់ការវិនិយោគរបស់រដ្ឋាភិបាលហុងកុង, ធនាគារពិភពលោក IFC, Global Changemakers, Ventures Platform Hub និង Hong Kong Scheme of Excellence Scholarship Scholar Association (HKSESSA)។ ចំណែកអង្គការក៏ដូចជាក្រុមហ៊ុនគាំទ្រក្នុងស្រុកមានដូចជាក្រុមហ៊ុនអន្តរជាតិKnight Frank(Knight Frank Cambodia), Realestate.com.kh, Property Area Asia, Cambodia Real Estate Association, និង Digital Commerce Association of Cambodia.

មូលនិធិទីក្រុងល្អ(Good City Foundation )គឺជាអង្គការអភិវឌ្ឍន៍ក្រៅរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមបញ្ញវ័ន្ត និងសហគ្រិនហុងកុងដែលមានចក្ខុវិស័យទៅលើការការអភិវឌ្ឍទីក្រុងអោយល្អប្រសើក្នុងបណ្តាលចំនួន១០០ទីក្រុង នៅក្នុងប្រទេសកំពុងរីកចម្រើនដូចជាអាស៊ីនិងអាហ្វ្រិក។ មូលនិធិមានបំណងចង់លើកកម្ពស់ភាពជាដៃគូសាធារណៈនិងឯកជនប្រកបដោយភាពច្នៃប្រឌិតក្នុងទីក្រុងដែលកំពុងរីកចម្រើន ហើយមូលនិធិបានទទួលបានការទាក់ទាញយ៉ាងខ្លាំងពី ការិយាល័យគ្រួសារ អ្នកបង្កើតគំរោង អ្នកដឹកនាំវ័យក្មេង និងក្រុមហ៊ុនដើម្បីស្វែងរកការអភិវឌ្ឍនៃការរចនាទីក្រុងសេដ្ឋកិច្ចបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងស្វែងរកភាពជាដៃគូ។

មូលនិធិនេះគឺជាដៃគូស្ថាប័ននៃសម្ព័ន្ធទីក្រុងឆ្លាតវៃសកល G20(G20 Global Smart Cities Alliance) និងជាគណៈកម្មាធិការឯកជននៃបណ្តាញទីក្រុងអាស៊ានក្នុងនាមជំនួសឱ្យប្រទេសថៃ និងក៏បម្រើការជាគណៈកម្មាធិការមិនរកប្រាក់ចំណេញនៅក្នុងកម្មវិធីIOTនិងកម្មវិធីផ្លាស់ប្តូរទីក្រុង (ក្រុមសកម្មភាពអាស៊ី) The IoT and Urban Transformation Platform (Asia Action Group)និងក្រុមការងារអចលនៈទ្រព្យអនាគតនៃវេទិកាសេដ្ឋកិច្ចពិភពលោក (ចិននិងអាស៊ាន) ។

(ខួបលើកទី ៥ នៃកិច្ចប្រជុំកំពូលទីក្រុងអនាគតមូលនិធិទីក្រុងល្អនៅហុងកុងក្នុងឆ្នាំ ២០២០)

កញ្ញា ចាន់ ពេជ្រមូនីកា ដែលជាដៃគូរបស់មូលនិធិទីក្រុងល្អ(City Partner of Good City Foundation) ត្រូវបានលើកទឹកចិត្តដោយមូលនិធិឱ្យក្លាយជាអ្នកដឹកនាំវ័យក្មេងប្រចាំកម្ពុជានិងបន្តបង្កើនសមត្ថភាពរបស់កញ្ញា។ បន្ទាប់ពីកិច្ចប្រជុំកំពូល កញ្ញាបានពង្រឹងតួនាទីដឹកនាំរបស់កញ្ញានៅក្នុងប្រទេសកម្ពុជានិងអាស៊ី ដោយកញ្ញាបានចូលរួមបញ្ចេញមតិក្នុងការការអភិវឌ្ឍនិងត្រូវបានជ្រើសរើសជាប្រតិភូវ័យក្មេងទៅចូលរួមសន្និសីទគំរូរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនិងញូវយ៉ក។បច្ចុប្បន្ននេះតាមរយៈបទពិសោធន៍របស់កញ្ញាក្នុងនាមជា City Partner របស់មូលនិធិ និងជាអ្នកវិភាគការវិនិយោគអចលនទ្រព្យ (Capital Markets) នៅក្រុមហ៊ុនអន្តរជាតិKnight Frank(Knight Frank Cambodia)ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យពិភពលោកដែលមានការិយាល័យនៅប្រទេសកម្ពុជា កញ្ញាសង្ឃឹមថានឹងអាចពន្លឿនកំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

“នៅក្នុងឆ្នាំនៃព្រឹត្តិការណ៍ “Rainmaking Cambodia”ខាងមុខនេៈ នាងខ្ញុំសូមធ្វើការគោរពអញ្ជើញភ្ញៀវកិត្តិយសគ្រប់រូបអោយចូលរួមជាផ្នែកនៃការរៀបចំព្រឹត្តិការណ៍របស់យើងក្នុងការចូលរួមការអភិវឌ្ឍសក្តានុពលទីក្រុងអនាគតនិងសហគ្រិនភាពនៅក្នុងបរិបទនៃប្រទេសកម្ពុជាដែលកំពុងរីកចម្រើន។ ដូចលទ្ធផលរំពឹងទុកជារួម គោលដៅចុងក្រោយនៃព្រឹត្តិការណ៍គឺដើម្បីផ្សារភ្ជាប់ផលប្រយោជន៍ទាំងអស់ដែលជាបណ្តាញនិងធនធានដ៏មានឥទ្ធិពលសម្រាប់ការជំនួបពិភាក្សានាពេលអនាគតនិងកិច្ចសហប្រតិបត្តិការដែលមានឥទ្ធិពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីអចលនៈទ្រព្យនិងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជានិងនៅទូទាំងតំបន់មានដូចជាអាស៊ាន ហុងកុងនិងតំបន់ឈូងសមុទ្រ(Greater Bay Area)។ អចលនទ្រព្យដែលមាននិរន្តរភាពមិនមែនគ្រាន់តែជាពេលវេលាប៉ុណ្ណោះទេប៉ុន្តែជាមួយគ្នានេៈដែរ តាមរយៈការប្តេជ្ញាចិត្តសម្រាប់ការកសាងសកម្មភាពនានា យើងអាចដោៈស្រាយបញ្ហានិងបង្កើតគុណតម្លៃរួមបាន។”

ប្រតិភូដែលមានចំណាប់អារម្មណ៍និងភាគីនានាសម្រាប់ភាពជាដៃគូអាចទាក់ទងបានទៅ កញ្ញា ចាន់ពេជ្រមូនីកា(monyka@futurecitysummit.org)

លីងចូលទៅក្នុងគេហទំព័រព្រឹត្តិការណ៍ “Rainmaking Cambodia” : https://www.goodcityfoundation.org/programs/rainmaking-series លីងសម្រាប់ចុៈឈ្មោះចូនរួមព្រឹត្តិការណ៍“Rainmaking Cambodia” https://www.goodcityfoundation.org/programs/register-as-delegate

មតិយោបល់