• 2021-05-04 02:25:01
  • ព័ត៌មាន

អ្នកទស្សន៍ទាយដ៏ល្បី Min-Chi Kou បង្ហើបពីអនាគស្មាតហ្វូនអេក្រង់បត់របស់ Apple និងឆ្នាំប្រកាសចេញ

  • 2021-05-04 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងសំងំផលិតស្មាតហ្វូនអេក្រង់បត់ ជាមួយនឹងខ្នាតអេក្រង់ ៨អ៊ិញ និងមានកម្រិតបង្ហាញ QHD+ ដែលជាប្រភេទអេក្រង់ flexible OLED display ដើម្បីប្រកាសចេញនៅ ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងទៅតាមកំណត់ហេតុរបស់អ្នកទស្សន៍ទាយអនាគតស្មាតហ្វូនដ៏ល្បី លោក Min-Chi Kou។

ប្រភពដដែលបន្ថែមថា ស្មាតហ្វូនអេក្រង់បត់របស់ Apple នឹងមានវត្តមានពិតមែន ហើយថែមទាំងយកឈ្នះស្មាតហ្វូនបត់របស់ក្រុមហ៊ុនដទៃថែមទៀតផង។

អេក្រង់បត់ទាំងនោះនឹងផ្គត់ផ្គង់ដោយ SDC និង Samsung Foundry ដែលជាដៃគូផ្គត់ផ្គង់ផ្ដាច់មុខ។ ក្នុងនោះផងដែរ មានការរំពឹងទុកថា Apple នឹងនាំចេញស្មាតហ្វូនអេក្រង់បត់ ប្រមាណជា ១៥ ទៅ ២០លានគ្រឿង នៅក្នុងឆ្នាំ២០២៣ ផងដែរ។

គួរបន្ថែមថា Ming-Chi Kuo ជាអ្នកព្យាករណ៍ និងទស្សន៍ទាយពីផលិតផលអនាគតរបស់ Apple ដោយមានភាគរយត្រូវខ្ពស់ និងគួរឱ្យទុកចិត្តបានកាលពីពេលកន្លងមក។ យ៉ាងណាមិញ ហេតុផលដែលលោកទស្សន៍ទាយកម្រខុសនោះ អាចមកពី លោកក្ដាប់បានព័ត៌មាន និងការស្រាវជាច្រើនពី Apple ត្បិតលោកជាមនុស្សមានទំនាក់ទំនងនៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មរបស់ Apple នៅក្នុងតំបន់អាស៊ី មួយរូប៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់