• 2021-05-04 01:53:11
  • ហាងឆេងផលិតផល

Honda Dream ស៊េរី២០២១ លក់តាមហាងពេលនេះតម្លៃធ្លាក់ច្រើនហើយ!

  • 2021-05-04 01:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬអាសង់ស៊េរីឆ្នាំ២០២១ ជាម៉ូតូមានរូបរាងមិនខុសពីស៊េរីមុនៗ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេ ប្រើចង្កឹះលេខ ៤ វគ្គដដែល នៅតែអាចទាញចិត្តអ្នកប្រើប្រាស់មិនចាញ់ស៊េរីផ្សេងៗឡើយ។

ត្បិតថាម៉ូតូ Honda Dream ២០២១ ថ្មីមិនមានការកែប្រែរូបរាងនោះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញតែមថ្មីមានលក្ខណៈប្លែក និងមានឡូហ្គូអក្សរ Dream ពណ៌មាសផុសចេញមកច្បាស់ៗជាងស៊េរីមុនៗ ជាមួយនឹងជម្រើសពណ៌ ៣ គឺ ខ្មៅ ក្រហម និង ស។

ក្រោយពេលស្ងាត់បន្ទាប់ពីបិទក្រុកភ្នំពេញមួយរយ: ពេលនេះនៅតាមហាងបានបើកលក់វិញជាច្រើន។ ត្បិតថាចេញលក់ដំបូង Honda Dream ឬ អាសង់ ឆ្នាំ២០២១ មានតម្លៃខ្ពស់ខ្ទង់ ២ ៧០០ដុល្លារ តែសមស្រាប់តម្លៃនៅតាមហាងបច្ចុប្បន្នវិញគឺនៅតម្លៃប្រហែល ២ ១៥០ដុល្លារប៉ុណ្ណេះ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់