- 2021-05-01 02:00:00
- ព័ត៌មាន
កំណត់ត្រាលក់ក្នុងត្រីមាសទី១ របស់ Porsche អាស៊ីប៉ាស៊ីហ្វិក កើនឡើង ២៨% ធៀបនឹងឆ្នាំមុន
- 2021-05-01 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណត់ត្រាលក់ក្នុងត្រីមាសទី១ របស់ Porsche អាស៊ីប៉ាស៊ីហ្វិក កើនឡើង ២៨% ធៀបនឹងឆ្នាំមុន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិក មានកំណត់ត្រាល្អបំផុតប្រចាំត្រីមាសដំបូងរបស់ខ្លួនដែលបានលក់រថយន្តស្ព័រចំនួន 827គ្រឿង ដោយមានការកើនឡើង 28% នៅក្នុងត្រីមានទី1 នៃឆ្នាំ2021 បើប្រៀបធៀបទៅនឹងត្រីមាសទី1នៃឆ្នាំមុន។
គោលដៅសំខាន់របស់ក្រុមហ៊ុន គឺការលក់រថយន្តអគ្គិសនី ដែលក្នុងនោះ 47% នៃចំនួនរថយន្តទាំងអស់ដែលបានលក់ជូនអតិថិជន គឺជាថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ទ (BVE) ឬ រថយន្តប្រើ Hybrid (PHEV)។ លទ្ធផលនេះបានបង្ហាញថា យើងកំពុងតែដើរយ៉ាងលឿន សំដៅទៅរកមហិច្ឆតាសកល ដែលបានដាក់គម្រោងថានឹងលក់រថយន្តដែលមានប្រពន្ធ័បើកបរដោយអគ្គិសនីសុទ្ធ ឬ Hybrid ចំនួនពាក់កណ្តាលនៃតួលេខលក់រថយន្តថ្មីសរុប នៅត្រឹមឆ្នាំ 2025 ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបានលក់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គឺរថយន្តTaycan ចំនួន150គ្រឿង ជាលើកដំបូងជូនទៅឱ្យអតិថិជននៅត្រីមាសនេះ ដែលមានចំនួនជិតមួយភាគប្រាំនៃការលក់សរុប។
ដូចគ្នាទៅនឹងប្រទេសនូវែលហ្សេឡង់ដែរ ទីផ្សារជិតខាងចំនួន 3 គឺ ប្រទេសថៃ សឹង្ហបូរី និង ម៉ាឡេស៊ី ជាប្រទេសនាំមុខគេ ដែលទាំងនេះបង្ហាញឱ្យឃើញពីសារៈសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ ចំពោះម៉ាកយីហោនេះ។ ដោយមើលឃើញពីសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ តំបន់អាស៊ាននឹងនៅតែជាតំបន់ដែលក្រុមហ៊ុន Porsche នឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ខណៈដែលក្រុមហ៊ុននឹងនៅតែបន្តអភិវឌ្ឍរថយន្តស្ព័រនាពេលអនាគតអោយកាន់តែប្រសើរឡើង។
លោក Arthur Willmann នាយកប្រតិបត្តិក្រុមហ៊ុន Porsche អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា “ផ្នត់គំនិតនៃការសហការ និងស្មារតីមោះមុត ដែលជំរុញឱ្យក្រុមហ៊ុន Porsche រួមគ្នាជាមួយដៃគូរបស់យើង បានបង្ហាញយ៉ាងច្បាស់ក្នុងការជម្រុញគំនិតច្នៃប្រឌិត និងផ្តល់ជាលទ្ធផលដ៏រឹងមាំ។ វាក៏ជាសមិទ្ធិផលមួយ ដែលអតិថិជនបានផ្តល់ជូននូវកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើង ក្នុងការធ្វើឱ្យប្រាកដថារថយន្ត Porsche ទាំងអស់គឺជារថយន្តស្ព័រ ខណៈដែលរថយន្ត Hybrid និងរថយន្តអគ្គិសនីសុទ្ធ ក៏ត្រូវបានទទួលស្វាគមន៍ដោយភាពរីករាយ និងដោយការរំពឹងទុកខ្ពស់ពីអតិថិជន”។
ជាង 60% នៃម្ចាស់រថយន្ត Taycan ដែលបានទទួលយករថយន្តស្ព័រអគ្គិសនីសុទ្ធរបស់ពួកគេនៅត្រីមាសនេះគឺជាអតិថិជនថ្មីក្នុងគ្រួសារ Porsche ដែលបានបង្ហាញថាការផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមដែល Porsche បានធ្វើឡើងក្នុងការណែនាំនូវយុគសម័យនៃរថយន្តអគ្គិសនីកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីមហាជន។
បន្ទាប់ពីការសម្ភោធជាផ្លូវការ នូវរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Taycan និងការណែនាំអំពីគំនិតផ្តួចផ្តើមក្នុងការកាត់បន្ថយការចញ្ចេញកាបូន ដែលមានឈ្មោះថា Porsche Impact នៅឆ្នាំ 2020កន្លងមក Porsche អាស៊ីប៉ាស៊ីហ្វិកនឹងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើការសិក្សានៃកម្លាំងកកើតឡើងវិញផងដែរ។
កិច្ចសហការដែលយើងបានប្រកាសនាពេលថ្មីៗនេះជាមួយក្រុមហ៊ុន Shell នឹងជួយពន្លឿនក្នុងការតភ្ជាប់បណ្តាញសាកថ្មកម្រិតខ្ពស់ឆ្លងព្រំដែនដំបូងគេនៅអាស៊ីអាគ្នេយ៍ ដោយភ្ជាប់ប្រទេសសឹង្ហបុរី និងម៉ាឡេស៊ី។ ភាពជាដៃគូនេះនឹងគ្របដណ្តប់លើស្ថានីយ៍ Shell ចំនួន 6 ដែលបំពាក់ដោយឆ្នាំងសាកចរន្តជាប់ 180 គីឡូវ៉ាត់ដោយផ្តល់ជូននូវសមត្ថភាពសាកខ្ពស់បំផុតនៅទូទាំងប្រទេសទាំងពីរ។ គំនិតផ្តួចផ្តើមនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ Porsche ក្នុងការបន្តឈរឈ្មោះជាម៉ាករថយន្តដែលឈានមុខគេក្នុងតំបន់។
ការបន្តផ្តល់ជូននូវបទពិសោធន៍ថ្មីៗដែលរំភើប និងចែករំលែកភាពសប្បាយរីករាយជាមួយអតិថិជន និងអ្នកគាំទ្រ នឹងក្លាយជាកិច្ចការចំបងនិងអាទិភាពមួយរបស់យើង ហើយការចាប់ផ្តើមធ្វើអ្វីថ្មីៗនិងការសហការផ្សេងៗ នឹងបន្តមានជានិច្ចក្នុងផែនការនាពេលអនាគតរបស់យើង ។
ការពង្រីកទីតាំងលក់រថយន្តបន្ថែមទៀត នឹងលេចមានវត្តមាននៅឯ មជ្ឈមណ្ឌល Porsche Center Johor Bahru ក្នុងប្រទេសម៉ាឡេស៊ីដែលត្រៀមនឹងបើកក្នុងពេលឆាប់ៗនេះ និងមជ្ឈមណ្ឌល Porsche Ara Damansara ដែលបានបើកនាពេលថ្មីៗនេះ។
Porsche អាស៊ីប៉ាស៊ីហ្វិកក៏បានប្តេជ្ញាចិត្តបន្តនាំយកម៉ាករថយន្តនេះ ទៅកាន់ទស្សនិកជនថ្មីៗតាមរយៈមធ្យោបាយដែលមិនធ្លាប់មានពីមុនមក។ បន្តដោយការបើកពិព័រណ៍ “Driving Tomorrow” ដែលបានរៀបចំឡើងនៅអាកាសយានដ្ឋាន Jewel Changi ក្នុងប្រទេសសិង្ហបុរីដែលបានទាក់ទាញអ្នកទស្សនាជាង 20,000 នាក់កាលពីដើមឆ្នាំនេះ ក៏ដូចជា Porsche Studio Hanoi នៅទីក្រុងដ៏រស់រវើករបស់ប្រទេសវៀតណាម បានត្រួសត្រាយផ្លូវក្នុងការឈានទៅរកផ្នត់គំនិតថ្មី ដែលយើងចង់នាំយកអារម្មណ៍រំភើប និងភាពទាក់ទាញនៃរថយន្ត Porsche ចូលក្នុងសម័យកាលដែលកាន់តែស៊ីវីល័យជាងមុន និងបែបបទរចនាក្នុងហាងទំនើបៗដូចនៅតាមទីក្រុងធំៗនានា។
ជាចុងក្រោយអតិថិជននិងអ្នកដែលស្រលាញ់ Porsche ក៏នៅតែអាចបន្តក្នុងការរំពឹងទុកខ្ពស់លើការបង្កើតរថយន្ដស្ព័រដ៏រឹងមាំបន្ថែមទៀត ដោយចាប់ផ្តើមពីការណែនាំថ្មីនៃម៉ូដែលទី 4 នៅក្នុងត្រកូល Taycan ដែលប្រើប្រាស់អគ្គិសនីសុទ្ធ ក៏ដូចជារថយន្ត 911 GT3 ស៊េរីថ្មីដែលធានាថា ចក្ខុវិស័យ របស់ Porsche នឹងផ្តល់ជូននូវរថយន្តក្នុងក្តីសុបិនសំរាប់អតិថិជនគ្រប់រូបគឺនៅតែស្រស់បំព្រងបំផុតក្នុងឆ្នាំថ្មីនេះ។
អំពីមជ្ឈមណ្ឌល Porsche ភ្នំពេញ
មជ្ឈមណ្ឌល Porsche ភ្នំពេញ ជាតំណាងរបស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 2013។ ដោយមានទីតាំង តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល Porsche ភ្នំពេញបម្រើការជាទីតាំងផ្តល់សេវាច្រើនមុខ ដែលមានចាប់ពីការលក់ សេវាកម្មក្រោយការលក់ សម្ភារៈតុបតែងនិងលម្អបន្ថែម សម្ភារៈតុបតែងរបស់អ្នកបើកបរPorsche នៅក្នុងកន្លែងតែមួយ ដោយផ្តល់នូវកម្រិតសេវាកម្មខ្ពស់ដល់អតិថិជនរបស់ Porsche នៅក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្ត Porsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្នែកទំនាក់ទំនងសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ