• 2021-04-29 03:56:36
  • ព័ត៌មាន

មកមើលតម្លៃ និងកម្រិតស៊ីសាំងនៃ SUV ថោកបំផុតថ្មីរបស់ Volkswagen

  • 2021-04-29 03:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាសចេញនូវរថយន្ត Volkswagen Taos ស៊េរីឆ្នាំ២០២២ ផ្លូវការ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ ក៏បានបង្ហាញពីតម្លៃ និងកម្រិតស៊ីសាំងរបស់វាដែរ។

រថយន្ត SUV ខ្នាតតូច Volkswagen Taos ឆ្នាំ២០២២ នឹងប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៨វគ្គមកស្តង់ដារ ហើយមានកម្រិតស៊ីសាំង ៨,៤លីត្រ/ក្នុងក្រុង ៦,៥លីត្រ/ក្រៅក្រុង និង ៧,៥លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ដោយឡែក កម្រិតស៊ីសាំងនោះនឹងប្រែប្រួល នៅពេលជ្រើសរើសយកម៉ូដែលប្រើប៉ុងពីរ 4Motion AWD និងប្រអប់លេខអូតូ ៧វគ្គ ពោលគឺ ៩,៤លីត្រ/ក្នុងក្រុង ៧,៣លីត្រ/ក្រៅក្រុង និង ៨,៤លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ស្ថិតក្រោមម៉ូដែល Tiguan រថយន្ត Volkswagen Taos នឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ S, SE និង SEL ជាមួយតម្លៃចាប់ពី ២២ ៩៩៥ដុល្លារ និងឡើងរហូតដល់ ៣៣ ០៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ជាស្តង់ដារ វាបានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀងមុខ LED, យ៉ាន់កង់ ១៧អ៊ីញ, រឺហ្គែរលើដំបូល, អេក្រង់កម្សាន្ត ៦,៥អ៊ីញ, Bluetooth, កុងទ័រឌីជីថល ៨អ៊ីញ និងកាមេរ៉ាក្រោយ ជាដើម។

គួរឲ្យដឹងថា រថយន្ត Volkswagen Taos ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនតែ ១ជម្រើសប៉ុណ្ណោះ គឺ ចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១៥៨សេះ និងកម្លាំងបង្វិល ២៥០ញ៉ូតុនម៉ែត្រ។ វានឹងចេញលក់នៅក្នុងខែមិថុនាខាងមុខនេះតែម្តង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់