• 2021-04-29 03:09:12
  • ព័ត៌មាន

Tesla ចំណេញ​ប្រាក់ផុយៗ ១០១លានដុល្លារ ប៉ុន្តែមិនមែនបានពីលក់ឡាននោះទេ

  • 2021-04-29 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ទើបតែនឹង​បានចេញផ្សាយនូវ​របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដំបូងរបស់ខ្លួន។ អ្វី​ដែល​គួរឱ្យកត់សម្គាល់នោះ​ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Tesla បាន​បង្ហាញ​ថា ពួកគេ​អាចរកចំណូលបានដល់ទៅ ១០១ លានដុល្លារពីការលក់រូបិយបណ្ណអេឡិចត្រូនិច Bitcoin ទៅ​វិញ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថ​ា គិតត្រឹម​៣ខែ​ដើម​ឆ្នាំ ២០២១(ត្រីមាស១) ចំណូល Tesla រកបាន ១០,៣៩ ពាន់លានដុល្លារមានការកើនឡើង ៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះប្រាក់ចំណេញឈានដល់ ៤៣៨ លានដុល្លារឯណោះ​។

រំឮក​ផង​ដែរ​ថា Tesla បានបង្ហើបប្រាប់​ថា ខ្លួនបាន​ទិញ Bitcoin ជាទឹកប្រាក់ ១,៥ ពាន់លានដុល្លារដើម្បីជាមធ្យោបាយទូទាត់ប្រាក់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់