- 2021-04-29 02:29:22
- ព័ត៌មាន
សរសេរអក្សរខុសមួយពាក្យសោះ Facebook ត្រូវគេត្រូលទៀតហើយ!
- 2021-04-29 02:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរសេរអក្សរខុសមួយពាក្យសោះ Facebook ត្រូវគេត្រូលទៀតហើយ!
ចន្លោះមិនឃើញ
នៅលើបណ្ដាញសង្គម Instagram ត្រូវបានគេប្រទះឃើញពាក្យពេចន៍ខ្លីមួយនៅពេលអ្នក Log-in ចូលមិនត្រឹមត្រូវ បានឃើញអក្សរប្រាប់អ្នកថា "Forgot Password?”តើអ្នកបានភ្លេចលេខសម្ងាត់មែនឬទេ? តែពាក្យមួយឃ្លាខ្លីនេះបានសរសេរខុសទៅជា "Forgot Passwqord" ។
ពាក្យខាងលើត្រូវគេចាប់បាន និងយកទៅលេងសើចថា អ្នកសរសេរកម្មវិធីឲ្យ Facebook ក៏ចេះស៊ីអារម្មណ៍ដែរ ហើយរូបភាពនោះត្រូវបានគេស៊ែរតៗគ្នាពេញអ៊ិនធើណិតមួយរំពេច តែឥឡូវនេះបានអាប់ដែតមកជាពាក្យត្រឹមត្រូវវិញហើយ។
រំឮកដែរថា ពាក្យនេះបានអាប់ដែតគ្រាដែល Facebook បង្ហាញឡូហ្គោថ្មី តំណាងឲ្យក្រុមហ៊ុនមេមួយដែលគ្រប់គ្រងលើ Instagram ឬ WhatsApp និងផ្សេងៗទៀត។ ឡូហ្គោថ្មីនោះមានសរសេរត្រឹមតែពាក្យថា "Facebook” ដោយប្រើប្រាស់នូវ Font សាមញ្ញមួយបែប ហើយបើតាមរូបភាព GIF បានបង្ហាញថាឡូហ្គោនេះបង្ហាញចេញពណ៌ជាច្រើនដែលតំណាងឲ្យម៉ាកខុសៗគ្នា។ តួយ៉ាងពណ៌ខៀវគឺសម្រាប់ Facebook ពណ៌បៃតងសម្រាប់ WhatsApp និងពណ៌ផ្កាឈូកសម្រាប់ Instagram ជាដើម៕
អត្ថបទទាក់ទង៖