• 2021-04-28 03:30:37
  • ព័ត៌មាន

EZECOM ផ្តល់ជូន​ទំហំ​អ៊ិនធឺណិត​កាន់តែ​ធំ​ សម្រាប់សិស្ស​និស្សិតរៀនពីចម្ងាយ​ និងអ្នក​​ធ្វើការ​ពី​ផ្ទះ

  • 2021-04-28 03:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EZECOM ​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ិនធឺណិតលំដាប់ខ្ពស់នៅ​​កម្ពុជាកំពុង​ផ្តល់ជូនទំហំ​អ៊ិនធឺណិត​កាន់តែ​ធំ​ជាមួយ​នឹង​តម្លៃកាន់​តែ​ទាប ដើម្បី​ឆ្លើយ​តបទៅនឹង​តម្រូវ​ការ​របស់​អ្នក​ដែល​កំពុង​ធ្វើការ និង​កំពុង​សិក្សា​ពី​ផ្ទះដោយ​សារ​ការ​រាតត្បាតនៃ​ជំងឺ​កូវីដ-១៩។

កញ្ចប់សេវា Home ថ្មីរបស់​ក្រុមហ៊ុន EZECOM គឺជា​​កញ្ចប់​សេវា​ដែលធ្វើ​បច្ចុប្បន្នភាព​ពី​កញ្ចប់សេវា​ដែល​មានស្រាប់​មួយ​ដែល​ផ្តល់​ជូន​​​​​​ប្រសិទ្ធភាព​ចំណាយ​ខ្ពស់ជាង​មុន​​​​​ក្នុងពេលដែល​មនុស្ស​កាន់តែ​ច្រើន​ប្រើប្រាស់​អ៊ិនធឺ​ណិត​​​សម្រាប់​ធ្វើ​ការ និង​រៀនសូត្រ។ កញ្ចប់​សេវា​ថ្មី​នេះ​ផ្តល់​ជូន​ទំហំ​អ៊ិនធឺណិត​កាន់តែ​ធំ​ក្នុង​តម្លៃ​ដដែល​ដល់សិស្ស​និស្សិត​ដែល​សិក្សា​តាម​អនឡាញ ព្រមទាំង​ក្រុមហ៊ុន​ សហគ្រាស​ដែល​​​ធ្វើការងារ​ពី​ផ្ទះ​។

ដោយសារ​សាលា​រៀនបិទ​ដំណើរការ ហើយ​អ្នក​ធ្វើការ​ក្នុងចំនួន​ដ៏​ច្រើន​​បច្ចុប្បន្ន​ធ្វើការពី​ផ្ទះ សេវាអ៊ិនធឺណិត​​លឿន​រហ័ស ទុកចិត្តបាន និង​មានសុវត្ថិភាព​មាន​សារៈ​សំខាន់​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​​សាលារៀន និង​អាជីវកម្ម​ដំណើរការទៅ​បាន។ លើស​ពីនេះ​ទៀត យោង​តាមក្រុមហ៊ុន EZECOM ការ​ប្រើប្រាស់​អ៊ិនធឺណិត​បាន​កើន​ឡើង​ខ្លាំង​ដែល​​ធ្វើ​ឱ្យ​តម្រូវ​ការ​ត​ភ្ជាប់​អ៊ិនធឺណិត​តាមផ្ទះ​កើន​ឡើងកាន់តែ​ខ្លាំង។ ដោយ​ហេតុ​នេះ​ហើយបានជាក្រុមហ៊ុន EZECOM បានបង្កើតកញ្ចប់​សេវា​អ៊ិនធឺណិតដែលមានគុណតម្លៃ​បន្ថែមថ្មីៗ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​អ្នកទាំង​ឡាយណា​ដែល​ពឹង​ផ្អែក​លើអ៊ិនធឺណិត​ដើម្បី​បន្ត​ការ​អប់រំ​របស់​កូន​ពួក​គេ និង​ដើម្បី​រក្សា​ឱ្យអាជីវកម្ម​របស់​ពួកគេ​នៅតែ​​បើក​ដំណើរការ។

កញ្ចប់​សេវា​ថ្មី​នេះ​ផ្តល់ជូន​ទំហំអ៊ិនធឺណិត​កាន់តែ​ធំ​ក្នុង​តម្លៃ​ដដែល ដោយ​EZECOM បច្ចុប្បន្ន​បង្កើន​ទំហំ​អ៊ិនធឺណិត​ពី ៣០​Mbpsដល់ ៥០​Mbps ខណៈដែលរក្សា​តម្លៃ​ត្រឹម ២៩​ដុល្លារ​ដដែល។ សម្រាប់អតិថិជន​ដែល​កន្លងមក​ចំណាយ​ ៤៩ដុល្លារ​សម្រាប់​ការ​ជាវ​សេវា​អ៊ិនធឺណិត​ទំហំ ៥០​Mbps ឥឡូវ​នេះ​នឹង​ទទួលបានរហូត​ដល់ ១០០​Mbps ខណៈដែល​អតិថិជន​ដែល​ចំណាយ ៦៩ដុល្លារ​សម្រាប់​អ៊ិនធឺណិតទំហំ ១០០​Mbps នឹងទទួលបាន​ ១៥០​Mbps ​​​សម្រាប់តម្លៃដដែល​​នេះ។

អតិថិជន​ថ្មីរបស់ក្រុមហ៊ុន EZECOM នឹង​ត្រូវ​បាន​ផ្តល់ជូន​ដោយស្វ័យ​ប្រវត្តិ​នូវ​កញ្ចប់សេវា​សម្រាប់គេហដ្ឋានថ្មីនេះ ខណៈ​ដែល​អតិថិជន​ចាស់​ក៏​កំពុង​ត្រូវបាន​​ផ្តល់ជូន​​ “ការ​ដំឡើង​ទំហំ​អ៊ិនធឺណិត” ផងដែរ។ ពាក្យ​ស្លោក​​សម្រាប់ការ​ផ្តល់ជូន​កញ្ចប់​សេវា​ថ្មី​របស់​ក្រុមហ៊ុន EZECOM នេះ​គឺ “ជួប​​បញ្ហា​ពេល​ធ្វើការ​និង​សិក្សា​មែនទេ? កញ្ចប់​សេវាសម្រាប់គេហដ្ឋាន ផ្តល់​ជូន​ទំហំ​អ៊ិនធឺណិត​បន្ថែម​ក្នុង​តម្លៃ​ដដែល​​ពី​ក្រុមហ៊ុន EZECOM!”។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន EZECOM មាន​ប្រសាសន៍​ថា៖ «​ក្រុម​ហ៊ុន EZECOM មានភាពបត់បែនៗ​ទៅតាម​ស្ថានភាព​បច្ចុប្បន្ន។ យើង​​ស្វែង​យល់​ពីតម្រូវការរបស់​អតិថិជន​របស់​​យើងដែលចង់បានទំហំ​អ៊ិនធឺណិត​ធំ​ និងល្បឿន​លឿន ដើម្បី​ជួយ​ដល់ការ​សិក្សា និង​ការធ្វើការ​ពី​ផ្ទះ​របស់ពួកគេ។ ហេតុដូច្នេះ​ហើយ​បានជា​យើង​​បង្កើត​កញ្ចប់សេវា​ថ្មីមួយ​​សំដៅ​អតិថិជន​ដែល​កំពុង​ធ្វើការ និង​សិក្សា​ពីផ្ទះ។ យើង​ដឹងថា ការ​ផ្តល់​ជូន​ថ្មីនេះ​នឹង​ឆ្លើយ​​តបទៅនឹង​តម្រូវការដែល​កំពុង​កើត​មាន​​របស់​សាធារណៈជន”។

កញ្ចប់គេហដ្ឋាន ថ្មី​​ក៏មាន​ផ្តល់​ជូនផង​ដែរ​នូវ​ល្បឿនលឿន សុវត្ថិភាព និង​ភាពអាច​ទុក​ចិត្ត​បាន ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន ​ដែលកំពុង​ប្រើប្រាស់​កម្មវិធី​កាមេរ៉ា​​សុវត្ថិភាព​ពី​ចម្ងាយ។ កញ្ចប់​សេវា​​នេះ​ផ្តល់​ជូន​ការ​ប្រើប្រាស់​ទិន្នន័យ​គ្មានដែនកំណត់ ភាព​អាច​ទុកចិត្ត​បាន​របស់​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក និង​ការ​គាំទ្រ​បច្ចេក​ទេស​ ២៤ម៉ោង។ កញ្ចប់សេវា Home ក៏មាន​ APP ផងដែរ​សម្រាប់​ការ​គ្រប់គ្រង​បណ្តាញ​នៅ​គេហដ្ឋាន ហើយ​នឹង​​​ដាក់​ដំណើរការ​​ចាប់ផ្តើម​ពីខែមេសា ឆ្នាំ​២០២១ តទៅ។ ដើម្បី​ចុះ​ឈ្មោះ​ជាវ​កញ្ចប់សេវា​ Home សូម​ចូលទៅកាន់​គេហ​ទំព័រ www.ezecom.com.kh។

អំពីក្រុមហ៊ុន EZECOM

ក្រុមហ៊ុន EZECOM ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០0៧ ដើម្បី​បម្រើ​តម្រូវ​ការ​ទីផ្សារ​សេវា​អ៊ិនធឺណិត​សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​តាម​លំនៅដ្ឋាន ដែល​បាន​នឹង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ប្រទេស​កម្ពុជា។ ​ចាប់​តាំង​ពី​បាន​បង្កើតឡើង​មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​អ៊ិនធឺណិត និង​បច្ចេក​វិទ្យា​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​និង​នាំមុខ​គេ​មួយ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា រួមទាំង​អ៊ិនធឺណិត​ខ្សែ​ហ្វាយ​ប៊ើអុប​ទិក សេវា IPLC, DPLC, MPLS, VPLS ព្រម​ទាំង​ដំណោះ​ស្រាយ​និង​សេវាកម្ម VAS ដែល​មាន​មូលដ្ឋាន​លើ​អ៊ិនធឺណិត​ផ្សេង​ទៀត។ នៅ​ក្រុមហ៊ុន EZECOM យើង​ផ្តល់​អំណាច​ដល់​ប្រជាជន ក្រុមហ៊ុន សហគ្រាស និង​ប្រទេស​ជាតិ ដើម្បី​រួម​គ្នា​កសាង និង​រៀបចំ​​អនាគត​ឌីជីថល​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន EZECOM គឺដើម្បី “ក្លាយ​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ល្អ​ជាង​គេ​ខាង​សេវា​ទំនាក់​ទំនង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​ថ្មី និង​ការ​បន្ត​កែ​លម្អ​ខ្លួន​ព្រម​ទាំង​ជួយ​លើក​ស្ទួយ​ដល់​សង្គម”។

ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ប្រើ​ប្រាស់​បណ្តាញ​ខ្សែ​ហ្វាយ​ប៊ើអុប​ទិកនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​គាំទ្រ​ដោយ​ MPLS និង​សេវា​មជ្ឈ​មណ្ឌល​ទិន្នន័យកម្រិត​ពិភព​លោក​ទៀត​ផង។ យើង​ដឹង​ច្បាស់​អំពី​តម្រូវ​ការ​គុណ​ភាព​ខ្ពស់ និង​សេវា​អ៊ិនធឺណិត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដូច្នេះ ក្រុមហ៊ុន EZECOM បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល រួមទាំងប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រ (MCT) ​ដែល​ត្រូវ​បាន​ភ្ជាប់​មក​កាន់​ដីគោក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដោយ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Telekom Malaysia និង​ក្រុមហ៊ុន Symphony Thailand។ ការ​វិនិយោគ​ដ៏​មាន​សារៈ​សំខាន់​ទាំង​​នេះ​ធានាបាន​នូវ​កម្រិត​​សេវា​ដ៏​សាក​សមបំផុត​ចំពោះ​តម្រូវ​ការ​របស់​ក្រុមហ៊ុន សហគ្រាស និង​អ្នក​ប្រើ​ប្រាស់​តាម​គេហដ្ឋាន។ ដំណោះស្រាយដោយ​ភាពច្នៃ​ប្រឌិត​ និង​ហេដ្ឋា​រចនា​ដ៏​រឹង​មាំ​របស់​យើង​បាន​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​ក្រុមហ៊ុនឈាន​មុខគេ​ក្នុង​ទីផ្សារ​ក្នុង​វិស័យ​របស់​យើង និង​ជា​កត្តា​ជំរុញ​មួយ​នៃ​ការ​វិវត្ត​ឌីជីថល​របស់​កម្ពុជា។

ទំនាក់ទំនងក្រុមហ៊ុន EZECOM

  • ផ្ទះលេខ ៧ដេ មហា​វិថី​សហព័ន្ធ​រុស្ស៊ី អគារ​សភា​ពាណិជ្ជកម្ម​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។
  • ទូរសព្ទ៖ (+៨៥៥) ២៣ ២៣ ៨១ ៨១
  • គេហទំព័រ៖ www.ezecom.com.kh
មតិយោបល់