• 2021-04-28 03:16:56
  • ហាងឆេងផលិតផល

កំពុងលក់តាមហាង នេះតម្លៃស្មាតហ្វូន 5G អេក្រង់ 144Hz មាន RAM12GB

  • 2021-04-28 03:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកាសចេញកាលពីខែមីនានៅ ប្រទេសចិន ZTE nubia Red Magic 5G ពេលនេះនៅតាមហាងទូរសព្ទក្នុងស្រុក នៅក្រុងភ្នំពេញដែ៏កំពុងមានលក់ផងដែរ។

អេក្រង់ AMOLED ទំហំ ៦,៦៥អ៊ីញ អាចបង្ហាញរូបភាពកម្រិត FullHD+ ទូរសព្ទដែលមានអេក្រង់មាន Refresh Rate 144Hz នេះមានប្រភេទ RAM ដល់ 12GB ដែលមានអង្គផ្ទុក 256GB។ ចំពោះតម្លៃកំពុងដាក់លក់នៅខ្មែរតាមប្រភពពីហាង សុខលី មាន៖

  • ZTE nubia Red Magic 5G មាន RAM12GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៥៧៩ដុល្លារ
  • ZTE nubia Red Magic 5G មាន RAM8GB ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៤៨៩ដុល្លារ

លក្ខណៈសម្បត្តិរបស់ nubia Red Magic 5G មានដូចជា ប្រើបន្ទះឈីប Snapdragon 865 គាំទ្រសេវា 5G, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ ៦៤MP + ៨MP + ២MP, កាមេរ៉ាមុខ ៨MP, ថ្មទំហំ ៤៥០០ mAh គាំទ្រការសាកល្បឿន ៥៥វ៉ាត់, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 និងស្បែក Red Magic UI៕

អត្ថបទ៖ ម៉េងងី

មតិយោបល់