• 2021-04-27 02:50:00
  • ផលិតផលថ្មី

កំណែអាប់ឌែតថ្មី iOS 14.5 ប្រកាសចេញជាផ្លូវការ ហូរហៀរដោយមុខងារថ្មីៗជាច្រើន

  • 2021-04-27 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញកំណែអាប់ឌែត iOS 14.5 និង iPadOS 14.5 កាលពីថ្មីៗនេះ ហើយក៏ជាកំណែអាប់ឌែតទី៥ផងដែរ ចំពោះ iOS 14 ដែលបានប្រកាសចេញកាលពី ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

កំណែអាប់ឌែតថ្មីនេះ Apple បានញាត់មុខងារពិសេសៗ និងកែប្រែបន្ថែមចំណុចមួយចំនួនដូចជា៖ មុខងារដោះសោរ iPhone ដោយមិនបាច់ដោះម៉ាស់ តាមរយៈ Apple Watch, បន្ថែម emoji ថ្មីៗ, ស៊ីមទី២របស់ iPhone 12 អាចគាំទ្រសេវា 5G បាន, មុខងារការពារឯកជនភាព App Tracking Transparency, កម្មវិធី Find My អាចទ្រទ្រង់ឧបករណ៍តាមដានវត្ថុផ្សេងៗ AirTag, Siri បន្ថែមជម្រើសសំឡេងពេលដំឡើងដំបូង ក្រៅពីនេះក៏នៅមានការប្រែកំហុសបច្ចេកទេស (bug fix) មួយចំនួន និងការពង្រឹកផ្នែកសុវត្ថិភាពលើប្រព័ន្ធដំណើរការ iOS ផងដែរ។

គួរបញ្ជាក់ថា កំណែអាប់ឌែ iOS 14.5 និង iPadOS 14.5 ជាកំណែអាប់ឌែតដ៏ធំមួយ ត្បិត Apple បានបន្ថែមមុខងារថ្មីៗជាច្រើន ខុសពីកំណែអាប់ឌែតមុនៗ។ ដើម្បីអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការថ្មី សូមចូលទៅកាន់៖

  • កម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install ជាការស្រេច៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់