• 2021-04-27 02:09:29
  • ហាងឆេងផលិតផល

តម្លៃថ្មី! Galaxy S21 Series 5G ធ្លាក់ថ្លៃនៅសល់ប៉ុន្មានពេលនេះ

  • 2021-04-27 02:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 Series 5G ជាស្មាតហ្វូនជំនាន់ចុងក្រោយ ដែលកំពុងដាក់លក់នៅតាមហាង និងកំពុងធ្លាក់ថ្លៃច្រើនគួរសមពេលនេះ។

សម្រាប់តម្លៃពេលចេញលក់ដំបូង Galaxy S21 តម្លៃថ្មី ម៉ូដែល Galaxy S21 Ultra មានតម្លៃ ១ ២៩៩ដុល្លារ សម្រាប់ប្រភេទ RAM12GB ទំហំផ្ទុក 256GB និង តម្លៃ ១ ៤២៩ដុល្លារ RAM16GB ទំហំផ្ទុក 512GB។ ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ ទំហំផ្ទុក 256GB។ ម៉ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ ទំហំផ្ទុក 256GB។

ងាកមកមើលតម្លៃថ្មីកំពុងមានលក់នៅតាមហាងបច្ចុប្បន្នគឺ៖

  • Galaxy S21 Ultra 5G ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៨៨០ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៤០០ដុល្លារ)
  • Galaxy S21 Ultra 5G ទំហំផ្ទុក 512GB ធ្លាក់នៅខ្ទង់ ១ ១៣០ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ៣០០ដុល្លារ)
  • Galaxy S21+ 5G ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃ ៨៤៩ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ២៤៩ដុល្លារ)
  • Galaxy S20 ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃ ៧៥០ដុល្លារ (ធ្លាក់ថ្លៃខ្ទង់ ១៤៩ដុល្លារ)

តម្លៃមួយទឹកកំពុងលក់តាមហាងបច្ចុប្បន្ន៖

  • Galaxy S21 Ultra 5G ទំហំ RAM16GB ទំហំផ្ទុក 512GB តម្លៃខ្ទង់ ១ ០៥០ដុល្លារ
  • Galaxy S21+ 5G ទំហំ RAM8GBទំហំផ្ទុក 256GB តម្លៃខ្ទង់ ៧៩០ដុល្លារ

លក្ខណ:ពិសេរបស់ Galaxy S21 Ultra មានប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aper-ture f/2.4 និងមុខងារទប់លំនឹង OIS។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់