• 2021-04-24 09:26:21
  • ព័ត៌មាន

​ត្រជាក់​ភ្នែក​រៀន​ឆាប់​ចូល! ​E-school ​អាប់ដែត​ជំនាន់ ២ ​បន្ថែម​ក្រាហ្វិក​ងាយ​យល់​

  • 2021-04-24 09:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ E-School Cambodia គឺ​ជា​សាលារៀន​អនឡាញ​តែងតែនាំមកជូននៅអ្វីដែលថ្មីៗសម្រាប់ជំនួយប្អូនៗធ្វើស្វ័យសិក្សា។ ​E-School Cambodia ​ជំនាន់ទី​២​នឹង​ជួយ​ឲ្យ​ប្អូន​ៗ​ធ្វើ​ស្វ័យ​សិក្សា​នៅ​ផ្ទះ​តាម​រយៈ​ online ដោយ​វីដេអូ​មាន​គុណភាព​ល្អ ​ងាយយល់ឆាប់​ចេះ។​

​លោក​ ឈន​ ឈុន​ឡេង​ ​ស្ថាបនិក​ E-School Cambodia​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ​ “​កម្មវិធី App ​របស់ E-School ​សិក្សា​តាម​អនឡាញ​បាន​ចាប់ផ្តើម​​អាប់ដែត​ជំនាន់​ ២ ​ដោយ​បន្ថែម​ក្រាហ្វិក​លើ​មេរៀន​និមួយៗ​គ្រប់​វីដេអូ​ ដើម្បី​ជួយ​ឲ្យ​ប្អូនៗរៀន​ចេះ អាច​ធានា​បាន​ថា​ឆាប់​ចាប់​បាន​ទាំង​អស់​គ្នា ព្រម​ទាំង​ផ្តល់​ភាព​ងាយស្រួល​។”

​កម្មវិធី App​ មាន​លក្ខណៈ​ជា​ទម្រង់​ឆ្លើយ​ឆ្លង​ជួយ​សំរួល​ដល់​ការ​ទំនាក់​ទំនង​រវាង​សិស្ស​និង​គ្រូ​ សិស្ស​និង​សិស្ស​ក្នុង​ App ​ដែល​ធ្វើឲ្យ​ការសិក្សា​ពី​ចំងាយ​​មាន​ភាព​ទាក់ទាញ​មិន​ធុញ​ទ្រាន់ ​មួយ​វិញ​ទៀត​ ការ​ផលិត​វីដេអូ​មាន​គុណភាព​កម្រិត​ខ្ពស់​ត្រជាក់​ភ្នែក​ ​មាន​សៀវភៅ​អាន​ជា​ច្រើន​ ​ការ​ធ្វើ​តេស្ត​និង​ការ​តាម​ដាន​ប្រវត្តិ​សិក្សា​ក្នុង​ App​ ថែម​ទៀត​ផង​។ ​

​កម្មវិធី App ​របស់ E-School ​សិក្សា​តាម​អនឡាញ​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១៧ មក​ដល់​ពេល​នេះ​មាន​រយ:ពេល ៤ ឆ្នាំ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​បទពិសោធន៍​និង​សម្ថភាព​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​មួយ​នេះ​។ ​ក្រុមហ៊ុន​មាន​សាស្ត្រាចារ្យ​ល្បីៗ​ថ្នាក់​ជាតិ​​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា។

​ពេល​វេលា​ ៤​ ឆ្នាំ​កន្លង​មក​នេះ ​ក្រុមហ៊ុន​ផលិត​បាន​ ២០០០០ ​វីដេអូ​ ​ចែក​ចេញ​ជា​ ២០០ ​ថ្នាក់​រួម​មាន​៖ ​ថ្នាក់​ចំណេះដឹង​ទូទៅ K1ដល់ K12 ​ថ្នាក់​ជំនាញ​ខ្លី​ ​ថ្នាក់​ភាសា​បរទេស​និង​ថ្នាក់​កុំព្យូទ័រ។​

​អំឡុង​ពេល​កូវីដ-១៩ ​ក្រៅ​ពី​ថ្នាក់​វិញ្ញាសា​ត្រៀម​បាក់​ឌុប​សិក្សា ​Free ​ខាង​ក្រុមហ៊ុន​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ ៨៥% ​ចំពោះ​គ្រប់​ថ្នាក់​ចាប់​ពី​ ៣០ ​ដុល្លារ​មក​ត្រឹម​ ៥ ​ដុល្លារ​ប៉ុណ្ណោះ​៕​​​ ​

E-School Cambodia ​ជំនាន់ ២​
E-School Cambodia ​ជំនាន់ ២​

អត្ថបទ៖ រក្សា

មតិយោបល់