• 2021-04-24 04:57:19
  • ព័ត៌មាន

ក្រុមហ៊ុនលក់រថយន្តផ្លូវការចេញប្រូម៉ូសិនបញ្ចុះតម្លៃច្រើនពេក ដឹងអត់ថាប៉ះពាល់អ្វីខ្លះ?

  • 2021-04-24 04:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលក់រថយន្តមានវិធីសាស្ត្រជាច្រើនដើម្បីបង្កើនការលក់របស់ពួកគេ។ ការបញ្ចុះតម្លៃគឺជាប្រភេទយុទ្ធសាស្រ្តមួយដែលហាងលក់រថយន្តជាច្រើនបានធ្វើដើម្បីជំរុញការលក់របស់ពួកគេ។ គោលបំណងនៃយុទ្ធសាស្រ្តការបញ្ចុះតម្លៃគឺដើម្បីបង្កើនចរាចរណ៍អតិថិជន, ការលក់លាងឃ្លាំង និងបង្កើនការលក់។ អាជីវកម្មភាគច្រើនរៀបចំយុទ្ធសាស្ត្របញ្ចុះតម្លៃក្នុងរយៈពេលយូរ។ ការបញ្ចុះតម្លៃគឺជាវិធីដ៏ល្អដើម្បីទទួលបានការលក់កាន់តែច្រើននិងទាក់ទាញអតិថិជនថ្មី ប៉ុន្តែវាក៏អាចមានផលអវិជ្ជមានផងដែរហើយវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៏របស់អតិថិជនចាស់ដែលបានទិញក្នុងតម្លៃពេញផងដែរ។ ដូច្នេះតើមានផលប៉ះពាល់អ្វីខ្លះ?

១. ការធ្លាក់ចុះនៃតម្លៃពេលលក់បន្ត៖

នៅពេលអ្នកទិញរថយន្តថ្មីអ្នកប្រហែលជាគិតពីលក្ខណៈពិសេស, ផាសុកភាព និងតម្លៃ។ វាក៏ជារឿងសំខាន់ក្នុងការគិតនិងពិចារណាផងដែរទៅលើតម្លៃការលក់វិញ និងសក្តានុពលរបស់យីហោរថយន្ត។ នៅពេលអ្នកចង់ផ្លាស់ប្តូរម៉ូឌែលឬលក់រថយន្តចាស់របស់អ្នក អ្នកអាចបាត់បង់តម្លៃយានយន្តរបស់អ្នកដោយសារកត្តាជាច្រើនមិនត្រឹមតែដោយសារស្ថានភាពរថយន្តនៃការប្រើប្រាស់របស់អ្នកប៉ុណ្ណោះទេ។ ប្រសិនបើហាងលក់រថយន្តរបស់អ្នកធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនពិតណាស់វាអាចប៉ះពាល់ដល់តម្លៃលក់ចេញវិញរបស់អ្នក។

ឧទាហរណ៍អ្នកទើបតែទិញរថយន្តថ្មីមួយដែលមានតម្លៃពេញពីហាងលក់រថយន្តផ្លូវការ ប៉ុន្តែឥលូវនេះតម្លៃលក់គឺទាបដោយបញ្ចុះតំលៃប្រហែលពី ៥ ០០០ដុល្លារ ទៅ ១០ ០០០ ដុល្លារ ដូច្នេះតើមានអ្វីកើតឡើងនៅពេលអ្នកចង់លក់រថយន្តរបស់អ្នកវិញជាមួយតម្លៃខ្ពស់ ខណៈពេលដែលគេអាចទិញរថយន្តថ្មីក្នុងតម្លៃទាបដូចគ្នាទៅនឹងតម្លៃដែលអ្នកចង់លក់? ដូច្នេះអ្នកត្រូវកំណត់តម្លៃរថយន្តរបស់អ្នកឱ្យទាបជាងមុនដើម្បីលក់វាឡើងវិញបាន។

២. ទំនុកចិត្ត៖

ប្រសិនបើការផ្តល់ជូនក្នុងកំឡុងពេលរដូវកាលបញ្ចុះតម្លៃ ដល់អតិថិជនទាំងអស់ក្នុងរយៈពេលខ្លីវាគឺជារឿងល្អប្រសើរហើយមិនប៉ះពាល់ដល់ទំនុកចិត្តអតិថិជនឡើយ។ ប៉ុន្តែបើការបញ្ចុះតម្លៃមានរយៈពេលវែង ហើយនៅពេលដែលអតិថិជនដឹងថាពួកគេតែងតែអាចស្វែងរកការតម្លៃបញ្ចុះតម្លៃសម្រាប់ការទិញរថយន្តរបស់ពួកគេ នោះអតិថិជននឹងមានអារម្មណ៏ថាធម្មតានិងមិនពិសេស ហើយការលក់បញ្ចុះតម្លៃអាចនឹងចាប់ផ្តើមបាត់បង់ប្រសិទ្ធភាពក្នុងការលក់ជាមួយអតិថិជន។

៣. ការយល់ឃើញរបស់អតិថិជន៖

ផ្លាស់ប្តូរការយល់ឃើញរបស់អតិថិជនដោយមិនមែនជាការជម្រុញអោយទិញកំឡុងពេលប្រម៉ូសិនតទៅទៀតទេ ប៉ុន្តែអតិថិជនស្វែងរកភាពជឿជាក់បន្ថែមនៅក្នុងក្រុមហ៊ុនលក់រថយន្តរបស់ពួកគេ។ នៅពេលអតិថិជនតែងតែឃើញផលិតផលបញ្ចុះតម្លៃនៅលើការលក់ នោះភាពជឿជាក់របស់ពួកគេលើគុណភាពនៃផលិតផលអាចនឹងធ្លាក់ចុះ។ ជំនួសឱ្យការកសាងទំនុកចិត្តលើគុណភាពនៃផលិតផល វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ពួកគេនៅក្នុងគំនិតរបស់អ្នកប្រើប្រាស់ជាមួយនឹងការបញ្ចុះតម្លៃច្រើនពេក។ អតិថិជនអាចចាប់ផ្តើមសួរអំពីសុពលភាពនៃការបញ្ចុះតម្លៃរបស់ពួកគេ ប្រសិនបើវាត្រូវបានដាក់លក់ក្នុងតម្លៃទាបជានិច្ច។ លើសពីនេះទៀតនៅពេលពួកគេឃើញយុទ្ធនាការបញ្ចុះតម្លៃជាបន្តបន្ទាប់នោះអតិថិជនអាចពន្យារពេលទិញពីព្រោះពួកគេដឹងថាប្រសិនបើពួកគេរង់ចាំវានឹងត្រូវដាក់លក់ជាមួយនឹងតម្លៃបញ្ចុះតម្លៃជាបន្តបន្ទាប់។

ថ្មីៗនេះការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនលក់រថយន្តជាច្រើនគឺជះឥទ្ធិពលដល់អតិថិជនចាស់របស់ពួកគេហើយប្រហែលជាមិនមានការចាប់អារម្មណ៍លើតម្លៃថ្មីនោះទេ។

ប៉ុន្តែក្រុមហ៊ុន Toyota, Ford និង MG មានគោលការណ៍កំណត់តម្លៃច្បាស់លាស់និងផ្តល់ជូននូវតម្លៃពិសេសដោយយោងតាមការធ្លាក់ចុះនៃពន្ធនាំចូលនាពេលថ្មីៗនេះប៉ុណ្ណោះ។ វាមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែថ្មីៗនេះប្រជាជនជាច្រើនមានចំណូលចិត្តជាមួយនឹងរថយន្ត Toyota, Ford និង MG ដែលមានភាពស្មោះត្រង់នឹងគោលការណ៏តម្លៃរបស់ពួកគេ ហើយពួកគេក៏បង្ហាញពីលក្ខណៈពិសេសរបស់ផលិតផលរបស់ពួកគេជាជាងជំរុញការបញ្ចុះតម្លៃដើម្បីលក់រថយន្តក្នុងស្តុករបស់គេពួកគេ ហើយយីហោទាំងបីនេះក៏ស្ថិតនៅលើចំណាត់ថ្នាក់កំពូលនៃតម្លៃលក់ចេញវិញបានខ្ពស់ផងដែរ៕

មតិយោបល់