• 2021-04-23 04:07:32
  • ព័ត៌មាន

Elon Musk ផ្តល់រង្វាន់ ១០០លានដុល្លារ ដល់ក្រុមអ្នកស្រាវជ្រាវយកកាបូនចេញពីបរិយាកាស

  • 2021-04-23 04:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មហាសេដ្ឋីលោក Elon Musk បានផ្តល់រង្វាន់ជាទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបង្កើតមធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅរបស់ភពផែនដី តាមរយៈការទាញយកឧស្ម័កាបូនិក ចេញពីបរិយាកាស ឬសមុទ្រ។

លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឲ្យដឹងថា៖ «នៅពេលនេះ យើងមានភពផែនដីតែមួយទេ។ បើទោះបីស្ថិតក្នុងគ្រោះមហន្តរាយត្រឹមតែ ១ភាគរយក៏ដោយ ហេតុអ្វី បានជាត្រូវបន្តជាមួយនឹងហានិភ័យនេះ? នោះជារឿងមិនត្រឹមត្រូវឡើយ»

គូសបញ្ជាក់ថាកាលពីខែមករា លោក Elon Musk បានប្រកាសពីបំណងរបស់លោកក្នុងការផ្តល់រង្វាន់ជាទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដល់ក្រុមអ្នកស្រាវជ្រាវយកកាបូនចេញពីបរិយាកាស បរិយាកាស ឬសមុទ្រ លោកបានបង្កើតលក្ខខណ្ឌនៃការប្រកួតប្រជែងដែលឈ្មោះថា Earth Day។

គម្រោងដែលគណៈកម្មការរៀបចំចាត់ទុកថា ជារង្វាន់ប្រាក់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រវត្តិសាស្ត្រមួយនេះ នឹងចំណាយពេល ៤ឆ្នាំ នៅក្នុងកម្មវិធី Earth Day ទាំងមូលនេះ ពោលគឺរហូតដល់ឆ្នាំ២០២៥។ ការទាញយកឧស្ម័នកាបូនិក និងការរក្សាទុក បានក្លាយជាប្រធានបទក៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលការឡើងកម្តៅនៃភពផែនដី បានធ្វើឲ្យរលាយដំទឹកកក ធ្វើឲ្យកើនឡើងនូវព្យុះត្រូពិក ហើយជាលទ្ធផល បានធ្វើឲ្យកើនឡើងកម្តៅដ៏ខ្ពស់បន្ថែមទៀតនៅតំបន់ឆ្នេរ។

បើទោះប្រទេសជាច្រើនកំពុងតែខិតខំធ្វើការដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុលក៏ដោយ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា បច្ចេកវិទ្យាទាញយកឧស្ម័នកាបូនចេញ ពិតជាសំខាន់ណាស់ចំពោះគោលដៅក្នុងការធ្វើឲ្យការបញ្ចេញឧស្ម័នស្ថិតក្នុងកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០៕

ប្រភព៖ CNA ប្រែសម្រួល៖ សុផេង

មតិយោបល់