• 2021-04-22 09:44:22
  • ព័ត៌មាន

​ជិត​បាន​អ៊ឺន​ធើណិត​លឿន​!​ ​នៅ​សៀមរាប Smart ​ដំឡើង​ស្ថានីយ៍​ច្រើន​ជាង​ ៦០ ​ទីតាំង​រួចរាល់​

  • 2021-04-22 09:44:22
  • ចំនួនមតិ 142 | ចំនួនចែករំលែក 147

ចន្លោះមិនឃើញ

​ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ។ នេះ​គឺ​ជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ ២០២១ របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីកនិងបង្កើនគុណភាពនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយ៍បណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុង ខេត្តសៀមរាប គឺស្ថិតក្នុងគម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំងដែលត្រូវបានប្រកាសជាសាធារណៈកាលពីខែមុន។

ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី ២១ ខែឧសភា។ អ្នក​ក៏​អាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។

រូបភាពដោយ Smart Axiata

​បើ​អ្នក​មាន​​បំណងចូលរួមជាសមាជិកនៃបណ្ដាយដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយចំពោះការទិញស៊ីមកាត Smart 4G លេខពិសេសដែលមានតម្លៃត្រឹម ៥៤ ដុល្លា តាមរយៈការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។

ការតំឡើង​នេះ​ក្នុង​គោលបំណង​បង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅទូទាំងប្រទេសព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។

រូបភាពដោយ Smart Axiata

​រំឮក​ផង​ដែរ​ថា ​បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេស 4G LTE ផ្ដល់សេវាជូនប្រជាជនចំនួន ៩១,៥% នៃចំនួនប្រជាជន។

ក្នុងខណៈពេលដែលអតិថិជន Smart ផ្ដើមពីការប្រើប្រាស់ 4G យ៉ាងច្រើន​ក្នុង​នោះ​ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G ឲ្យកាន់​តែ​លឿន​ជាង​មុន​។

លោក ​ថូម៉ាស ​ហ៊ុន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart Axiata

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិតកាន់តែប្រសើរ។ យើងយល់ពីករណីបន្ទាន់ យើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុតដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់នេះ។អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួនដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់»។

អត្ថបទ៖ រក្សា

មតិយោបល់