- 2021-04-22 09:16:01
- ព័ត៌មាន
ដឹងអត់ បុគ្គលល្បីឈ្មោះទាំង ១០រូបនេះ ក្លាយជាសេដ្ឋីតាំងពីអាយុប៉ុន្មាន?
- 2021-04-22 09:16:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ បុគ្គលល្បីឈ្មោះទាំង ១០រូបនេះ ក្លាយជាសេដ្ឋីតាំងពីអាយុប៉ុន្មាន?
ចន្លោះមិនឃើញ
វិស័យបច្ចេកវិទ្យាបានជួយជ្រោមជ្រែងជោគវាសនាមនុស្ស ឲ្យក្លាយជាបុគ្គលមានទ្រព្យសម្បត្តិមហាសាលក្នុងមួយពព្រិចភ្នែក។ ខ្លះចំណាយពេលតែប៉ុន្មានឆ្នាំ និងខ្លះទៀតប្រើពេលដល់រាប់ទសវត្សរ៍ រហូតជាប់ឈ្មោះជាសេដ្ឋីក្រោមទ្រនំឧស្សាហកម្មបច្ចេកវិទ្យា។
១. Mark Zuckerberg ក្លាយជាសេដ្ឋីត្រឹមវ័យ ២២ ឆ្នាំ:
ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Facebook ក្លាយជាសេដ្ឋីក្នុងឆ្នាំ ២០០៦ ក្រោយរយៈពេល ២ ឆ្នាំនៃការបង្កើតបណ្តាញសង្គមយក្សមួយនេះ។ លុះឈានចូលវ័យ ២៣ ឆ្នាំ តម្លៃ IPO របស់ក្រុមហ៊ុន បានធ្វើឲ្យ Zuckerberg ក្លាយសេដ្ឋីកើតមានដោយសារជំនួញខ្លួនឯងក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ។
២. Evan Spiegel ក្លាយជាសេដ្ឋីនៅវ័យ ២៣ ឆ្នាំ:
ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Snapchat បានក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាលក្នុងឆ្នាំ ២០១៣។ លុះ ២ ឆ្នាំក្រោយមកតម្លៃភាគហ៊ុនក្នុងក្រុមហ៊ុនរបស់លោកកើនដល់ ១ ពាន់លានដុល្លារ។
៣.Sir Richard Branson ក្លាយជាសេដ្ឋីនៅវ័យ ២៣ ឆ្នាំ:
បុរសសញ្ជាតិអាមេរិកអាចរកចំណូលបាន ១ លានដុល្លារតាំងពីឆ្នាំ ១៩៧៣ ពោលគឺក្រោយរយៈពេល ៣ ឆ្នាំ នៃការរកឃើញក្រុមហ៊ុន Virgin Group។
៤.Larry Page ក្លាយជាសេដ្ឋីនៅវ័យ ២៥ ឆ្នាំ:
ស្ថាបនិកក្រុមហ៊ុន Google អាចរកប្រាក់ ១ លានដុល្លារក្នុងឆ្នាំ ១៩៩៩ ក្រោយមកតម្លៃ IPO ក្រុមហ៊ុនកើនដល់ ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៤។
៥.Bill Gates ក្លាយជាសេដ្ឋីនៅវ័យ ២៦ ឆ្នាំ:
ដោយតម្លៃ IPO នៃក្រុមហ៊ុន Microsoft កើនឡើងខ្ពស់ ត្រឹមវ័យ ២៦ ឆ្នាំ Gates មុនពេលភាគហ៊ុនរបស់លោកមានតម្លៃស្មើ ១ ពាន់លានដុល្លារក្នុងវ័យ ៣១ ឆ្នាំ គ្រានោះហើយដែលជួយឲ្យលោកជាប់ឈ្មោះជាបុគ្គលមានប្រាក់ពាន់លានដុល្លារមុនគេបង្អស់។
៦.Elon Musk ក្លាយជាសេដ្ឋីក្នុងវ័យ ២៧ ឆ្នាំ:
ស្ថាបនិកក្រុមហ៊ុន PayPal និង Tesla Motors ក៏ដូចជា SpaceX បានជោគជ័យលើមុខជំនួញរហូតក្លាយជាសេដ្ឋីនៅឆ្នាំ ១៩៩៩ ក្នុងអំឡុងពេលលក់ចេញក្រុមហ៊ុនបង្កើត Web-software នៅតម្លៃ ៣០០ លានដុល្លារ។
៧.Warren Buffett ក្លាយជាសេដ្ឋីនៅវ័យ ៣០ ឆ្នាំ:
នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ជាប់ឈ្មោះជាសេដ្ឋីនៅឆ្នាំ ១៩៦០ ហើយបច្ចុប្បន្នជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងពិភពលោក។
៨.Zhou Qunfei ក្លាយជាសេដ្ឋីនៅវ័យ ៣៣ ឆ្នាំ:
ស្ថាបនិកហ៊ុន Lens Tecnology ជាប់ឈ្មោះជាសេដ្ឋីនៅឆ្នាំ ២០០៣ មុនពេលក្រុមហ៊ុនជោគជ័យខ្ពស់ ជំរុញឲ្យអ្នកស្រីក្លាយជាស្រ្តីដំបូងបង្អស់ក្នុងលោកដែលមានប្រាក់ពាន់លានដុល្លារនៅវ័យ ៤៥ ឆ្នាំ។
៩.Jeff Bezos ក្លាយជាសេដ្ឋីនៅវ័យ ៣៣ ឆ្នាំ:
ស្ថាបនិកក្រុមហ៊ុនលក់ទំនិញ Online ឲ្យឈ្មោះ Amazon ចាប់ផ្តើមល្បីល្បាញនាឆ្នាំ ១៩៩៧ អំឡុងពេលតម្លៃ IPO នៃក្រុមហ៊ុនឡើងដល់ ៥៤ លានដុល្លារ។
១០.Denise Coates ក្លាយជាសេដ្ឋីនៅវ័យ ៣៨ ឆ្នាំ:
អ្នកត្រួសត្រាយផ្លូវបង្កើតក្រុមហ៊ុន Bet365 ក្លាយជាសេដ្ឋីនៅឆ្នាំ ២០០៥ ក្រោយលក់ចេញក្រុមហ៊ុនអ្នកស្រីក្នុងតម្លៃ ៤០ លានដុល្លារ។