• 2021-04-22 04:20:48
  • ព័ត៌មាន

មុខងារថ្មីលើ iPad Pro ២០២១ ពេលខលវីដេអូដូចមានអ្នកចាំកាន់កាមេរ៉ារេទៅមកឱ្យ

  • 2021-04-22 04:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបប្រកាសចេញ iPad Pro បំពាក់ដោយបន្ទះឈីបខ្លាំង M1 និងមានមុខងារពិសេស Center Stage សម្រាប់ទាញ ឬពង្រីកសាច់វីដេអូតាមចលនារបស់អ្នកប្រើខណៈកំពុងខលវីដេអូ។ ដោយទិដ្ឋភាពវីដេអូនេះ គឺដូចមានមនុស្សចាំកាន់ iPad Pro តាមថតពេលអ្នកកំពុងមានចលនាពេលខលវីដេអូផងដែរ។

មុខងារពិសេសនេះផងដែរ ក៏ជាជំនួយមួយផ្នែករបស់ machine learning ពីប្រព័ន្ធបន្ទះឈីប M1 និងលែនកាមេរ៉ា Ultra Wide ទំហំ 12MP មានលទ្ធភាពអាចចាប់ផ្ទៃរូបភាពដល់ទៅ 120° ដែលជំនួសឱ្យលែន wide-angle ទំហំ 7MP ដែលបំពាក់លើ iPad ជំនាន់មុន។

គួរបញ្ជាក់ថា iPad Pro ជំនាន់ថ្មីនេះមានពីរម៉ូឌែលគឺ ម៉ូឌែលអេក្រង់ ១២,៩អ៊ិញ និង ១១អ៊ិញ។ ពួកវាទាំងពីរសុទ្ធតែបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មី mini-LED មាន refresh rate 120Hz, រត់ដោយ RAM 16GB, ប្រើប្រាស់សេវា 5G និងមានរន្ធ Thunderbolt ដែលអាចផ្ទេរទិន្នន័យមានល្បឿនលឿនដល់ទៅ 40 Gbps ឬអាចភ្ជាប់ទៅម៉ូនីទ័រខាងក្រៅដល់ កម្រិត 6K បានថែមទៀតផង៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់