• 2021-04-22 02:43:04
  • ព័ត៌មាន

ក្តៅៗ! Volkswagen ចេញលក់ SUV តម្លៃថោកបំផុតថ្មី កាប៊ីនខាងក្នុងទូលាយល្វឹង

  • 2021-04-22 02:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Volkswagen Taos ស៊េរីឆ្នាំ២០២២ ត្រូវគេរំពឹងថានឹងមកដល់ឈ្មួញចែកចាយរថយន្តនៅទូទាំងពិភពលោក ក្នុងខែមិថុនាខាងមុខ ប៉ុន្តែទន្ទឹមនឹងនេះក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ បានប្រកាសពីតម្លៃ និងលក្ខណៈពិសេសលម្អិត នៃរថយន្ត SUV ខ្នាតតូចនេះហើយ។

ស្ថិតក្រោមម៉ូដែល Tiguan រថយន្ត Volkswagen Taos ជា SUV ខ្នាតតូចដែលផ្តល់ជម្រើស ៣ ម៉ូដែល គឺ S, SE និង SEL ជាមួយតម្លៃចាប់ពី ២២ ៩៩៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ជាស្តង់ដារ រថយន្ត Volkswagen Taos បានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ចង្កៀងមុខ LED, យ៉ាន់កង់ ១៧អ៊ីញ, រឺហ្គែរលើដំបូល, អេក្រង់កម្សាន្ត ៦,៥អ៊ីញ, Bluetooth, កុងទ័រឌីជីថល ៨អ៊ីញ និងកាមេរ៉ាក្រោយ ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលខ្ពស់បំផុតនឹងផ្តល់ជម្រើសប៉ុងពីរ, យ៉ាន់កង់ដល់ ១៩អ៊ីញ, ចង្កៀងមុខ LED Adaptive, ប៉ាណាមុខបញ្ចេញពន្លឺ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញជាដើម។

គួរឲ្យដឹងថា រថយន្ត Volkswagen Taos ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនតែ ១ជម្រើសប៉ុណ្ណោះ គឺ ចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១៥៨សេះ និងកម្លាំងបង្វិល ២៥០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ឬ លេខអូតូ ៧វគ្គ និង ប៉ុងពីរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់