• 2021-04-21 09:30:28
  • ហាងឆេងផលិតផល

Google Pixel 5 ចេញលក់ដំបូងតម្លៃក្បែរ ១ពាន់ដុល្លារ ពេលនេះធ្លាក់សល់ប៉ុន្មាន?

  • 2021-04-21 09:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទប្រើប្រាស់បន្ទះឈីប Snapdragon 765G ម៉ូដែល Google Pixel 5 មានលក់នៅលើទីផ្សារប្រទេសកម្ពុជាដំបូងក្នុងតម្លៃប្រមាណជា ៨៩៩ដុល្លារ ពេលនេះកំពុងមានធ្លាក់នៅតាមហាង។

ទូរសព្ទដែលចេញលក់កាលពីខែតុលាឆ្នាំ ២០២០ កន្លងទៅនេះធ្វើឲ្យគ្រប់គ្នាគិតគូពីតម្លៃ ពេលនេះហាក់មានតម្លៃធ្លាក់ច្រើនតាមប្រភពពីហាង សុខលី កំពុងដាក់លក់មានតម្លៃខ្ទង់ប្រមាណជា ៧៦៩ដុល្លារ និងមានមួយទឹកតម្លៃខ្ទង់ប្រមាណជា ៦៥០ដុល្លារ

Google Pixel 5 មានអេក្រង់មានទំហំ ៦អ៊ីញ ជាប្រភេទ OLED មាន RAM ទំហំ ៨GB និងមានអង្គផ្ទុកទំហំ ១២៨GB។ Pixel 5 មានបំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ដែលនឹងកាមេរ៉ា Ultrawide គួបផ្សំនឹងកាមេរ៉ាមេធម្មតាទំហំ ១២,២MP វាមានថ្មទំហំ ៣៨០០ mAh, អេក្រង់ 60Hz៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់