• 2021-04-21 05:08:23
  • ផលិតផលថ្មី

ផលិតផលថ្មីរបស់ Apple ត្រូវចិត្តស្ដូកអ្នកឧស្សាហ៍ភ្លេច ពិសេសអ្នកភ្លេចសោផ្ទះ ឬរបស់សំខាន់ផ្សេងៗ

  • 2021-04-21 05:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AirTag ជាឧបករណ៍តាមដានដ៏វៃឆ្លាតមួយ ប្រើបច្ចេកវិទ្យា Ultra Wideband គ្រប់គ្រង់ដោយកម្មវិធី Find My វាមានលទ្ធភាពអាចឱ្យអ្នកប្រើដឹង ថាឧបករណ៍មួយនេះកំពុងស្ថិតនៅទីតាំងកន្លែងណាមួយ។

អ្នកអាចយក AirTag ទៅភ្ជាប់ធ្វើជាបន្ដោងសោភ្ជាប់នឹងសោផ្ទះ ភ្ជាប់នឹងកាបូប ឬភ្ជាប់នឹងអ្វីៗផ្សេងទៀត ដូចជាសត្វចិញ្ចឹមបានផងដែរ។ អ្នកអាចនឹងរកឃើញរបស់ទាំងនោះភ្លាមៗ ឬបញ្ជារឱ្យវាលោតជាសំឡេង បើសិនជាឧបករណ៍នេះកំពុងស្ថិតនៅក្នុងដែន Bluetooth ដោយប្រើទូរសព្ទ ឬ Siri សម្រាប់បញ្ជារ ហើយអាចក៏អាចតាមដានវាក្នុងកម្មវិធី Find My បានដូចគ្នា។

ឧបករណ៍នេះផងដែរ ក៏មានបំពាក់ស្ដង់ដា IP67 ការពារទឹកនិងធូលី មានសំឡេងលោតជាសញ្ញា ហើយកាន់តែពិសេសវាមានបំពាក់ថាមពលថ្មប្រើបានមួយឆ្នាំ និងអាចដោះដូរបានថែមទៀតផង។

AirTag ត្រូវបាន Apple ដាក់លក់ក្នុងតម្លៃ ២៩ដុល្លារ (តម្លៃទីផ្សារសហរដ្ឋអាមេរិច) ហើយអ្នកក៏អាចមានជម្រើសក្នុងការដាក់រូប emoji ផ្សេងៗនៅលើឧបករណ៍នេះផងដែរ៕ ទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់