• 2021-04-21 02:22:29
  • ហាងឆេងផលិតផល

ក្រោយចូលឆ្នាំខ្មែរ! តម្លៃម៉ូតូ Scoopy 2021 Smart Key ប្រែប្រួលយ៉ាងណាហើយ?

  • 2021-04-21 02:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Scoopy ឆ្នាំ២០២១ ប្រភេទ Smart Key ស៊េរីថ្មីមានការឌីហ្សាញថ្មីជាច្រើនមើលទៅកាន់តែមានភាពទាន់សម័យ ដែលប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី។

កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជាជាច្រើនខែ ប៉ុន្តែម៉ូតូ Honda Scoopy ឆ្នាំ២០២១ នៅតែមានទីផ្សារមិនចាញ់ម៉ូតូស៊េរីផ្សេងឡើយ។ ត្បិតការលក់មានសភាពស្ងាត់មនុស្សពុំសូវចេញក្រៅ ដោយសារវិបត្តិកូវីដ តែសម្រាប់ហាងលោកនៅតែលក់ចេញមួយៗ ទាំងទិញលុយសុទ្ធ និងបង់រំលស់ជាដើម។

តាមប្រភពពីហាងដដែលបានប្រាប់ថាបច្ចុប្បន្នហាងលក់ម៉ូតូនៅភ្នំពេញជាច្រើនបានបិទ តែសម្រាប់ហាងនៅជាយក្រុងវិញនៅបើកលក់បាន។ ចំពោះតម្លៃវិញលោកថានៅសល់ខ្ទង់ប្រមាណជា ២ ៦០០ ទៅ ២ ៧០០ដុល្លារ និងមានលក់មួយទឹកតម្លៃក្រោមហ្នឹងខ្ទង់ជាង ១០០ ទៅ ២០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួតនៅតាមហាង)។

Scoopy Smart Key ២០២១ ប្រើម៉ាស៊ីនជំនាន់ថ្មី ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។ វាមានមុខងារ Idling Stop System, រន្ធសាកថ្មទូរសព្ទ, ឃ្លុបក្រោមកែបចំណុះ ១៥,៤លីត្រ, កុងទ័រ Analog លាយឌីជីថល និង យ៉ាន់ Alloy ទំហំ១២អ៊ីញ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់