• 2021-04-20 02:26:43
  • ព័ត៌មាន

ច្រើន​ណាស់! ​ប្រទេស​អាស៊ី​មួយ​នេះតំឡើង​ 5G ​ច្រើន​ជាង​គេ​បំផុត​លើ​លោក​​

  • 2021-04-20 02:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Liu Liehong ​កាន់​តំណែង​ជា​ អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​រដ្ឋ​ចិន​ ​បាន​លើក​ឡើង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖ ​«គិត​ត្រឹមដើម​​ឆ្នាំ ២០២១ ​ក្រសួង​សម្រេច​បាន​កិច្ចការ​ដំឡើង​ស្ថានីយ៍​មេ​បណ្ដាញ​អ៊ឺនធើណិត​ល្បឿន​លឿន​ ​5G ​ចំនួន ​792 000 ​ស្ថានីយ៍​នៅ​ទូទាំង​ប្រទេស​។ ​ចំនួន​នេះ​ច្រើន​ណាស់​ ​អាច​និយាយ​បាន​ថា​ច្រើន​ជាង​គេ​បំផុត​លើ​លោក»

​​​ចំនួន​ដ៏​ច្រើន​សម្បើម​នេះ​គេ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​ដោយ​សារ​វា​មាន​សឹង​តែ​​នៅ​គ្រប់​ទីក្រុង​ធំៗ​​​​មាន​ន័យ​ថា ​5G ​នៅ​ប្រទេស​ចិន​ អាច​ផ្គត់ផ្គង់​​និង​គ្រប់​ដណ្ដប់​លើ​សេវា​ទូរសព្ទ​ចល័ត​ច្រើន​ជាង​ ២៦ ​លាន​គ្រឿង។​

ស្ថានីយ៍​មេ​ 5G /រូបតំណាង

​ថ្នាក់​ដឹក​នាំ​ដដែល​ខាង​លើ​ ​ក៏​បាន​បង្ហើប​ប្រាប់​ពី​គម្រោង​នៅ​ដំណាច់​ឆ្នាំ ២០២១ ​ត្រូវ​ធ្វើ​យ៉ាង​ណាស​ដំឡើង​ស្ថានីយ៍​មេ 5G ​ឲ្យ​បាន​ដល់ 600,000 បន្ថែម​ទៀត។ ​លោក​សង្ឃឹម​ថា​កិច្ចការ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​នានា​អាច​ផលិត​បាន​ស្មាតហ្វូន 5G​ ​ជាង ៨០% ​ទាំង​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ត​បន្ទាប់។

​រំឮក​ផង​ដែរ​ ​នៅ​ឯ​តំបន់​អឺរ៉ុប​​ឯណោះ​​ក៏​កំពុង​ធ្វើ​កិច្ចការ​ដ៏​សំខាន់​មួយ​នេះ​ដូច​គ្នា​តែ​ហាក់​ដូច​យឺត​យ៉ាវ​ដំឡើង​បាន​ចំនួន​តិច​តួច​ទៅ​តាម​ប្រទេស​ពួក​គេ​ ​ហើយ​ថែម​ទាំង​មាន​ក្រុមហ៊ុន​ប្រកួត​ប្រជែង​ច្រើន​ទៀត​ដូច​ជា៖ T-Mobile, Nokia Network, Verizon ឬ Vodafone ជាដើម

ប្រភព៖ china.org ប្រែ​សម្រួល៖ រក្សា

មតិយោបល់