- 2021-04-19 08:20:32
- ព័ត៌មាន
កូនយន្តហោះ NASA បញ្ជាពីចម្ងាយចំណាយ ៨៥ លានដុល្លារត្រៀមបង្ហោះនៅភពអង្គារ
- 2021-04-19 08:20:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនយន្តហោះ NASA បញ្ជាពីចម្ងាយចំណាយ ៨៥ លានដុល្លារត្រៀមបង្ហោះនៅភពអង្គារ
ចន្លោះមិនឃើញ
ក្រុមការងារអវកាស NASA បានចុះផ្សាយអំពីបេសកម្មជំហានបន្ទាប់របស់ពួកគេគឺត្រូវបញ្ជាដ្រូន ឬ ឧទ្ធម្ភាគចក្រមានឈ្មោះថា Ingenuity ឲ្យវាដំណើការជាលើកដំបូងបង្អស់នៅភពអង្គារ នៅថ្ងៃនេះតែម្ដង។
រំឮកផងដែរ បេសកម្មចុងក្រោយបង្អស់របស់ NASA ចំណាយពេលអស់ជាង ៧ ខែទើបបានចុះចតដោយជោគជ័យជាមួយនឹងយានគ្មានមនុស្សបើកឈ្មោះថា Perseverance ដែលដំណើការរបស់វាស្មុគស្មាញនិងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ក្រៅពីតួយានដូចកូនឡានបញ្ជាបានធ្វើការរុករកនិងខូងដីភពអង្គាររួចហើយ NASA ក៏បានបង្កប់កូនយន្តហោះមួយផងដែរដើម្បីបង្ហោះសិក្សាបន្ថែមឲ្យកាន់តែស៊ីជម្រៅ។ តម្លៃនៃការផលិតកូនយន្តហោះតូចនេះចំណាយជាង ៨៥ លានដុល្លារឯណោះ។
សម្រាប់អ្នកដែលចាប់អារម្មណ៍អាចចូលទៅយូធូបផ្លូវការរបស់ NASA [ដូចបង្ហាញនៅខាងក្រោម] រួចចុចលើពាក្យ Set remember ដើម្បីឲ្យយូធូបលោតប្រាប់ពេលក្រុមការងារចាប់ផ្តើមបង្ហោះផ្សាយផ្ទាល់។