• 2021-04-19 07:19:00
  • ព័ត៌មាន

មកដឹងពីរបៀបដាក់ពាក្យបណ្ដឹងតាមអនឡាញ ពីករណីឆបោកលើបណ្ដាញសង្គមអុីនធើណេត

  • 2021-04-19 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្កើតវីដេអូណែនាំខ្លីមួយ ដើម្បីសម្រួលក្នុងការដាក់ពាក្យបណ្ដឹងតាមរយៈអនឡាញដោយអនុវត្ដ តាមសារាចរណែនាំលេខ ០១សរណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ និងសេចក្ដីណែនាំលេខ ០០២ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសម្រួលនីតិវិធីក្នុងការទទួលពាក្យបណ្ដឹងតាមរយៈអនឡាញដូចខាងក្រោម ៖

១. សូមបំពេញពាក្យបណ្ដឹង ដែលលោកអ្នកអាចទាញយកពីតំណភ្ជាប់ https://bit.ly/ACCPKH ២. ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ

៣. សូមភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។ បន្ទាប់ពីលោកអ្នកបានប្រមូលឯកសារទាំង 3 លោកអ្នកអាច ផ្ញើមកនាយកដ្ឋានតាមរយៈ អុីមែល accd.police@cyber.police.gov.kh ឬ Messenger រួចក្រុមការងារយើងខ្ញុំនឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្រប។

ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យបណ្ដឹង ឬព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋាន តាមរយៈទូរសព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:៣០នាទី ដល់ម៉ោង១៧:៣០នាទី។

ដើម្បីងាយស្រួលក្នុងការដាក់ពាក្យបណ្ដឹង សូមលោកអ្នកទស្សនាវីដេអូខ្លីខាងក្រោមនេះ៖

អត្ថបទ៖ ម៉េងងី

មតិយោបល់