• 2021-04-14 03:39:40
  • ព័ត៌មាន

Facebook ​ច្នៃ​អក្សរ​មួយ​បន្ទាត់​ទុក​សម្គាល់​ព័ត៌មាន​នោះ​មាន​ប្រភព​ដំបូង​ចេញ​ពី​ផេក​ណា​

  • 2021-04-14 03:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការងារ​ ​Facebook ​បាន​ប្រកាស​ថា​កំពុង​តេស្ត​សាក​ល្បង​មុខងារ​ថ្មី​មួយ​ដែលមាន​សមត្ថភាព​អាច​កំណត់​ដឹង​បាន​ថា​ ព័ត៌មាន​នោះ​ប្រភព​ដំបូង​ចេញ​ពី​ផេក​ណា​ហើយ​ទីតាំង​អក្សរ​មួយ​បន្ទាត់​នោះ​ស្ថិត​នៅ​ក្រោម​ឈ្មោះ​អ្នក​ស៊ែរ​បន្ត មាន​ពណ៌​ប្រផេះ​ដិត​។​ ​

រូបឧទាហរណ៍

​គោល​បំណង​នៃ​ការ​បង្កើត​​អក្សរ​សម្គាល់​​​[ដូចរូប] ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ មាន​តម្រុយ​អាច​ដឹង​ថាវា​មក​ពី​ខាង​ណា ​តើ​ជា​ព័ត៌មាន​ពិត​ឬ​មិន​ពិត? ​អក្សរ​បញ្ជាក់​នោះ​​​វា​នឹង​លោត​ឲ្យ​ឃើញ​នៅ​លើ​ទំព័រ​ផ្លូវការ​មាន​សញ្ញា​ធីក​ប្រភេទ​ Public officials pages​ ​និង​នៅ​លើ​ផេក​មិន​ផ្លូវការ​ខ្លះ​ដែរ​ដូច​ជា fan page ​ជា​ដើម។​

​​ពេល​នេះ​វា​ស្ថិត​នៅ​ដំណាក់​កាល​សាក​ល្បង​ដំបូង​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ ​មិន​ទាន់​បើក​ឲ្យ​ប្រើ​ទូទៅ​គ្រប់​ប្រទេស​ទេ​។ សូម​រង់ចាំ​បន្តិច​សិន​ ប្រទេស​យើង​ក៏​ប្រហែល​ជា​អាច​នឹង​សាក​បាន​នា​ពេល​ឆាប់ៗ​។

CEO ក្រុមហ៊ុន Facebook

​នេះ​ជា​ការ​ល្អ​ប្រសើរ​មួយ​ក្នុង​ការ​តាម​ដាន​ព័ត៌មាន​នៅ​លើ News feed ​របស់​អ្នក​ប្រើប្រាស់​។ ​ម្យ៉ាង​ទៀត​ ​ចេតនា​របស់​ហ្វេសប៊ុក​ ​ក៏​ចង់​ឲ្យ​ទំព័រ​របស់​ខ្លួន​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពិត​ដែរ​ព្រោះ​តែ​កន្លង​មក​កើត​មាន​រឿង​រ៉ាវ​ទាក់​ទិន​នឹង​បណ្ដាញ​សង្គម​មួយ​នេះ​ ​ជា​សំបុក​ផ្តល់​ព័ត៌មាន​បោក​ប្រាស់​ជា​ច្រើន​ករណី​ ​ហើយ​​ហ្វេសប៊ុក​រក​ប្រភព​មិន​ឃើញ​៕

ប្រភព៖ thenextweb ប្រែ​សម្រួល៖ រក្សា

មតិយោបល់