- 2021-04-15 05:54:00
- ព័ត៌មាន
ប្លែកមិនធ្លាប់មាន គំរូ iPhone 12 Flip បើប្រកាសផ្លូវការ ប្រហែលមានអ្នកត្រូវប៉ាន់ច្រើន
- 2021-04-15 05:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកមិនធ្លាប់មាន គំរូ iPhone 12 Flip បើប្រកាសផ្លូវការ ប្រហែលមានអ្នកត្រូវប៉ាន់ច្រើន
ចន្លោះមិនឃើញ
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Apple មិនទាន់មានការចេញផ្សាយស្មាតហ្វូនបត់ ដូចគូប្រជែងដទៃទៀតនោះឡើយ ហើយក៏មានការជឿជាក់ ថាប្រភេទស្មាតហ្វូនបត់អាចនឹងទាក់ចិត្តអតិថិជនច្រើន ប្រសិនក្រុមហ៊ុនអាមេរិកអាចធ្វើការប្រកាសនៅពេលឆាប់ៗខាងមុខ។
តាម ConceptsiPhone បានបង្កើតវីដេអូពោរពេញដោយភាពច្នៃប្រឌិតមួយ ជុំវិញគំរូនៃ Concept ស្មាតហ្វូន iPhone 12 Flip ដែលអះអាងថាអាចជា iPhone បត់ដំបូងបង្អស់របស់ Apple។
ផ្អែកតាមការរចនា iPhone 12 Flip គឺមានរចនាបថប្រហាក់ប្រហែលនឹង Galaxy Z Flip របស់ Samsung ដែលវានឹងមានសភាពអេក្រង់ពេញធម្មតានៅពេលបើក ហើយពេលបត់គឺបន្សល់អេក្រង់មួយផ្សេងទៀតនៅផ្នែកខាងក្រោយ។
ចំពោះកាមេរ៉ាមុខគឺចោះរាងរង្វង់នៅផ្នែកកណ្តាល លែងបន្សល់ស្នាមឆក រីឯកាមេរ៉ាក្រោយមានបន្ថែម LiDAR Scanner Sensor ដូចមានបំពាក់លើ iPad Pro សេរ៊ីចុងក្រោយ។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថានេះគ្រាន់ជាវីដេអូ Concept នៃការយល់ឃើញរបស់ក្រុមអ្នករចនាតែប៉ុណ្ណោះ ដោយការប្រកាសផ្លូវការបែបណានោះ យើងនឹងបានឃើញនៅពេលក្រោយ៕