• 2021-04-16 01:04:00
  • ព័ត៌មាន

Tesla អែបកៀន! ឡានអគ្គិសនីក្រុមហ៊ុន Jack Ma សាកភ្លើងឥតប្រើខ្សែ មួយពេញជិះបាន ១០០០គ.ម

  • 2021-04-16 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តចិន Zhiji Auto ដែលជាការសហការណ៍រវាង ក្រុមហ៊ុន SAIC, Zhangjiang Hi-Tech និង Alibaba Group របស់មហាសេដ្ឋី Jack Ma បានប្រកាសចេញរថយន្តអគ្គិសនីថ្មី ហៅថា Zhiji L7 ដែលមានសមត្ថភាពខ្លាំងមិនធម្មតា។

Zhiji L7 គឺជារថយន្តអគ្គិសនីដំបូងគេបង្អស់ ដែលបំពាក់ប្រព័ន្ធសាកភ្លើងឥតប្រើខ្សែ មានកម្លាំង ១១គីឡូវ៉ាត់ ដែលអាចសាកភ្លើងបានចម្ងាយ ៨០គីឡូម៉ែត្រក្នុងរយៈពេល ១ម៉ោង។

រថយន្តនេះបំពាក់កញ្ចប់អាគុយទំហំ ៩៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៦១៥គីឡូម៉ែត្រ ហើយវាក៏នឹងចេញប្រភេទ Long Range ដែរ ដែលបំពាក់កញ្ចប់អាគុយទំហំ ១១៨គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរ ១ ០០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

បន្ថែមពីនេះទៅទៀត រថយន្ត Zhiji L7 នឹងបំពាក់កាមេរ៉ាចំនួន ១២គ្រាប់, រ៉ាដា millimeter-wave ៥គ្រាប់, រ៉ាដា ultrasonic ១២គ្រាប់ និង LiDar មួយគ្រាប់ផងដែរ។ ចំពោះកម្លាំងរបស់វាវិញ គឺមានរហូតដល់ទៅ ៥៤០សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤វិនាទី។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើមិនទាន់បានបង្ហាញពីតម្លៃលក់ និងកាលបរិច្ឆេទចេញលក់ជាផ្លូវការរបស់វានៅឡើយទេ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់