• 2021-04-13 04:08:59
  • ព័ត៌មាន

ឡានតម្លៃ ៣លានដុល្លារមួយគ្រឿងទៀត លេចវត្តមាននៅកម្ពុជា

  • 2021-04-13 04:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Bagatti Chiron មួយគ្រឿងទៀត បានលេចវត្តមាននៅក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលធ្វើឲ្យអ្នកនិយមតាមដានរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពរូបភាព ៖ Delux Cambodia

គួរឲ្យដឹងដែរថា រថយន្ត Bagatti Chiron នោះ គឺជាគ្រឿងទី៣ ហើយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយ Chiron មួយគ្រឿងដំបូងបង្អស់ និងគ្រឿងទី២ បានមកដល់តាំងពីដើមខែធ្នូ ឆ្នាំ២០១៨ និងចុងខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េស។

រថយន្ត Bugatti Chiron គ្រឿងទី១

រថយន្ត​មហា​កម្លាំង​របស់​បារាំង​ម៉ូដែល Bugatti Chiron ផលិតមានកំណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃជិត ៣លានដុល្លារ សម្រាប់ទីផ្សារបរទេស។

រថយន្ត Bugatti Chiron គ្រឿងទី២

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៤៧៩សេះ និងកម្លាំងបង្វិល ១ ៦០០ញ៉ូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទី និងមានល្បឿនអតិបរមា ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់