• 2021-04-14 03:35:00
  • ព័ត៌មាន

គ្រប់គ្នាចាប់អារម្មណ៍មុខងារ Autopilot តែចង់បានវាប្រើលើ Tesla ត្រូវចំណាយមិនតិចទេ!

  • 2021-04-14 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារបើកបរស្វ័យប្រវត្តិលើរថយន្ត Tesla ដែលហៅថា “Autopilot” ត្រូវបានបើកឲ្យទិញដំបូងក្នុងតម្លៃត្រឹម ៥ ០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបានឡើងថ្លៃបន្តិចម្តងៗរហូត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង កាលពីឆ្នាំមុន CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា មុខងារបើកបរស្វ័យប្រវត្តិពេញលេញនេះ នឹងឡើងថ្លៃទៀត។

បើយោងតាមគេហទំព័រផ្លូវការរបស់ Tesla បានបង្ហាញថា បច្ចុប្បន្ន Option មុខងារដ៏ពិសេសនេះមានតម្លៃ ១០ ០០០ដុល្លារ។

ក្នុងនោះវាមានសមត្ថភាពពិសេសដូចជា ស្វែងរកផ្លូវនៅពេលប្រើ Autopilot, ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិ (Auto Lane Change), ចូលចតដោយស្វ័យប្រវត្តិ (Autopark), អ្នកបើកបរអាចបញ្ជារថយន្តពីខាងក្រៅ (Summon), បើកបរដោយស្វ័យប្រវត្តិ ហើយ អាចចាប់ភ្លើងស្តុប និងស្លាកសញ្ញាឈប់ បានទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់