• 2021-04-13 03:03:35
  • ព័ត៌មាន

យូធូប​ស្រុក​ខ្មែរ​​អត់​លោត​ពាណិជ្ជកម្ម​លែង​ឲ្យ​រក​លុយ​​​​ជា​ការ​ពិត​ដែរ​ទេ?

  • 2021-04-13 03:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ យូធូប ​ស្រុក​ខ្មែរ​ឈប់​ឲ្យ​រក​លុយ​ ​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​គគុក​ក្នុង​សហគមន៍​អ្នក​បង្កើត​វីដេអូ​រក​ចំណូល​តាម​រយៈ​យូធូប​នេះ។

​យ៉ាង​ណា​មិញ​ បើ​យោង​តាម​ប្រភព​សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ដំណឹង​មួយ​នេះ​ស្ថិត​ក្នុង​​ដំណាក់កាល​ស្រពិច​ស្រពិលនៅ​ឡើយ​​ ដោយ​សម្អាង​លើ​ហេតុផល​ ៣ ​ដូច​មាន​រៀប​រាប់​ខាង​ក្រោម៖​

រូបតំណាង​

-YouTube ​ផ្លូវការ​ស្រាប់​តែ​ស្ងាត់​ឈឹង​ ​មិន​បង្ហោះ​ព័ត៌មាន​មួយ​ណា​នៅ​លើ blog ​របស់​ខ្លួន

-YouTube ​បាន​ឆ្លើយ​តប​​មក​កាន់​អ្នក​ឆាត​សួរ​ក្នុង​ support.google ​ប្រាប់​ថា​ ​ព័ត៌មាន​នេះ​គេ​ក៏​មិន​ដឹង​ដែរ

-YouTube ​បាន​អាប់ដែត​មុខងារ​ខ្លះ​ពាក់ព័ន្ធ​នឹង​ Monitize ​ស្រាប់​តែ​បាត់​ពាណិជ្ជកម្ម​លែង​ឃើញ​លោត។​

​ដូចនេះ​ ​អ្នក​យូធូប​ ​នៅ​ស្រុក​ខ្មែរ​មិន​អាច​ឲ្យ​រក​លុយ​​រហូត​ ​ឬ​បញ្ហា​បាត់​ពាណិជ្ជកម្ម​ជា​រៀង​រហូត​ ​មិន​មែន​ជា​ការ​​ពិត​ទេ​។ សូម​រង់ចាំ​ចម្លើយ​ពិត​ប្រាកដ​ពី​ខាង​ក្រុម​ការងារ​យូធូប​នឹង​ដោះស្រាយ​បញ្ហា​ខាង​លើ​ឆាប់​ៗ​នឹង​ត្រឡប់​មក​ធម្មតា​៕

អត្ថបទ៖ រក្សា

មតិយោបល់