• 2021-04-13 02:09:41
  • ហាងឆេងផលិតផល

កាន់តែធូរថ្លៃ! តម្លៃ អាសង់ ឆ្នាំ២០២១ លក់តាមហាងនានា

  • 2021-04-13 02:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថាម៉ូតូ Honda Dream ២០២១ ថ្មីមិនមានការកែប្រែរូបរាងនោះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញតែមថ្មីមានលក្ខណៈប្លែក និងមានឡូហ្គូអក្សរ Dream ពណ៌មាសផុសចេញមកច្បាស់ៗជាងស៊េរីមុនៗ ជាមួយនឹងជម្រើសពណ៌ ៣ គឺ ខ្មៅ ក្រហម និង ស។

កំពុងមានលក់នៅតាមហាង Honda Dream ឬ អាសង់ ឆ្នាំ២០២១ ដែលបានចេញយូខែមកហើយដែរនោះ ហាក់មានតម្លៃធ្លាក់ច្រើនគួរសមបើធៀបជាមួយពេលចេញលក់ថ្ងៃដំបូងដែលមានតម្លៃខ្ទង់ ២ ៧០០ដុល្លារ។

ម៉ូតូដែលត្រូវចិត្តសម្រាប់អ្នកជិះមិនសូវចង់ប្ដូរស៊េរីនេះ ឥឡូវនេះតាមប្រភពពីហាងនៅម្ដុំគិរីរម្យបានប្រាប់ថា មានការប្រែប្រួលតម្លៃនៅជាង ២ ១០០ដុល្លារប៉ុណ្ណេះ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

Honda Dream ឬអាសង់ស៊េរីឆ្នាំ២០២១ ជាម៉ូតូមានរូបរាងមិនខុសពីស៊េរីមុនៗ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេ ប្រើចង្កឹះលេខ ៤ វគ្គដដែល៕

អត្ថបទ៖ ម៉េងងី

មតិយោបល់