• 2021-04-13 01:33:21
  • ព័ត៌មាន

អនាគត Apple នឹង​ប្រើដៃបញ្ជា​មនុស្សយន្តភ្ជាប់ជាមួយ iPad

  • 2021-04-13 01:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងស្រាវជ្រាវផលិតឧបករណ៍បំពងសម្លេង HomePod កម្រិតខ្ពស់ដែលអាចភ្ជាប់ជាមួយនឹង iPad ដោយប្រើដៃបញ្ជារមនុស្សយន្ត ដើម្បីឱ្យវាមានលទ្ធភាពអាចងាកទៅមក ឬបត់បែនតាមសកម្មភាពអ្នកប្រើប្រាស់បាន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​អ្នកសារព័ត៌មាន Mark Gurman មកពីស្ថាប័ន​ព័ត៌មាន​ Blomberg ។

iPad បូកនឹងដៃបញ្ជា robot

គំនិតក្នុងការបង្កើតនេះគឺបត់បែនទៅតាមតម្រូវការរបស់អតិថិជន ដោយ Apple ដឹងថាមនុស្សជាច្រើនគឺប្រើ iPad ដើម្បីទស្សនាវីដេអូ ឬខលវីដេអូដោយភ្ជាប់ទៅនឹងឧបករណ៍បំពងសំឡេង ដូចនេះទើបគេចង់បង្កើតឧបករណ៍ប្រើរបស់មានស្រាប់ Apple TV, HomePod និង iPad បញ្ចូលគ្នាឱ្យក្លាយជារបស់ថ្មីមួយ។

iPad

ការកែច្នៃយករបស់ចាស់មកបញ្ចូលគ្នាបែបនេះ ក៏ជាបច្ចេកទេសទីផ្សារមួយដើម្បីឱ្យផលិតផលដែលខ្វះការគាំទ្រដូចជា HomePod ដែលទើបផ្អាកការផលិតកាលពីថ្មី និង Apple TV មានការគាំទ្រឡើងវិញផងដែរ៕

ឧបករណ៍បំពងសំឡេង(Speaker) របស់ Apple

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់