- 2021-04-13 00:30:00
- ព័ត៌មាន
ប្រទេសអាស៊ី ២ ជំនាញបំផុតខាងផលិតបន្ទះឈីបល្អៗ សូម្បីតែអាមេរិចក៏ច្រណែន
- 2021-04-13 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ី ២ ជំនាញបំផុតខាងផលិតបន្ទះឈីបល្អៗ សូម្បីតែអាមេរិចក៏ច្រណែន
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតបន្ទះឈីប ឬខួរក្បាលស្មាតហ្វូនគ្រប់ប្រភេទចំនួន ២ កំពុងកាន់កាប់ចំណែកទីផ្សារជារួមច្រើនជាងគេដល់ទៅ ៨១% គឺ TSMC របស់ប្រទេសតៃវ៉ាន់និង Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង។ ប្រទេសតំបន់អាស៊ី ២ ខាងលើមានចំណែកទីផ្សារធំ។ សម្រាប់ TSMC ផលិតឈីបផ្ដាច់មុខឲ្យ Apple មានចំណែកទីផ្សារ ៥៨% រីឯ Samsung មាន ១៨% ។
អ្វីដែលគេចាប់អារម្មណ៍ នៅក្នុងអាណិត្តប្រធានាធិបតីអាមេរិចថ្មី កាលពីខែកុម្ភៈបានចាក់បញ្ចូលទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារដើម្បីបន្តប្រកួតប្រជែង និងធ្វើឲ្យសេដ្ឋកិច្ចបច្ចេកវិទ្យារបស់អាមេរិចប្រសើរឡើង។ ក្នុងនោះកញ្ចប់ថវិការច្រើនជាង ២០ ប៊ីលានដុល្លារ សង់រោងចក្របន្ថែមផលិតបន្ទះឈីបនៅដីអាមរិចវិញ ដូច Samsung និង TSMC កំពុងធ្វើ។
ជាក់ស្ដែង Apple ក៏សម្រេចផលិតបន្ទះឈីប M1 របស់ខ្លួនបានជោគជ័យរួចហើយ។ ទៅអនាគត Apple អាចនឹងពឹងពាក់តៃវ៉ាន់តិចតួចមិនអាស្រ័យទាំងស្រុងដូចបច្ចប្បន្នទេ ក្នុងការផលិត iPhone, iPad ឬ iWatch ។
ជាង ១៥ ឆ្នាំមកនេះក្នុងពិភពបច្ចេកវិទ្យាគេមិនអាចខ្វះតួឯកទាំងពីរនេះបានឡើយ តែគេក៏មិនភ្លេចក្រុមហ៊ុនខ្លាំងផ្សេងទៀតដូចជា Intel និង Qualcomm របស់អាមេរិច ដែលមានឈ្មោះបោះសំឡេងល្បីរន្ទើ។
រំឮកផងដែរថា តាំងពីឆ្នាំ ២០០១ មានក្រុមហ៊ុនផលិតបន្ទះឈីបច្រើនជាង ៣០ ឯណោះ។ បើសួរថាតើក្រុមហ៊ុនផលិតឈីបណាធំជាងគេឆ្នាំ ២០២១? ចម្លើយគឺ Intel និងក្រុមហ៊ុនចំនួន ៣ ទៀតមានដូចជា TSMC , Samsung និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Hynix Inc ។
ក្នុងនោះវត្តមានក្រុមហ៊ុនធំៗផ្សេងទៀតដូចជា៖ AMD , Qualcomm, Nvidia (អាមេរិច),TSMC, SMIC របស់ចិន គូប្រជែងតៃវ៉ាន់និង ASML (ហូឡង់) ជាដើម៕