• 2021-04-12 06:52:53
  • ព័ត៌មាន

ចេញលក់នៅខ្មែរហើយ! ម៉ូតូអូតូ GPX Drone ហើយនេះតម្លៃវា!

  • 2021-04-12 06:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ GPX Cambodia បានបង្ហាញនៅម៉ូតូសេ៊រីថ្មី GPX Drone ឆ្នាំ 2021 ប្រភេទម៉ូតូអូតូ (Scooter) ដំបូងបង្អស់របស់ខ្លួន ហើយក៏ជាសំណព្វចិត្តរបស់អ្នកធ្វើការ ឬ អ្នកនិយមប្រើប្រាស់ម៉ូតូបែបលក្ខណៈគ្រួសារផងដែរ។

DRONE គឺជាម៉ូឌែល​ម៉ូតូសមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលស្ថិតនៅក្នុងដំបូលម៉ាក ម៉ូឌែលម៉ូតូកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះគឺ GPX POPz និង Rock។ ម៉ូតូ DRONE នេះកើតចេញពីការសហការរបស់ក្រុមហ៊ុន GPX និង SYM ដើម្បីធ្វើឲ្យម៉ូឌែលមួយនេះទទួលបាននៅភាពល្អឥតខ្ចោះ និងម៉ាស៊ីនម៉ូតូដំណើរការល្អបំផុត។

ម៉ូតូនេះប្រើម៉ាស៊ីនកម្លាំង 150cc និងប្រព័ន្ធប៊ិចដែលសន្សំសំចៃសាំង ដែលជាមធ្យម 2.5 លីត្រ/100 គីឡូម៉ែត្រ។

DRONE មាននៅប្រព័ន្ធសុវត្ថិភាព Smart Key ​បង្កប់កូនសោរសុវត្ថិភាពដែលអាចប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ហើយងាយស្រួលក្នុងការបញ្ឆេះ ឬ ពន្លត់ម៉ាស៊ីនម៉ូតូ។

ម៉ូឌែលនេះប្រើប្រាស់អំពូល FULL LED ទាំងចង្កៀងមុខ ក្រោយ និងភ្លើងស៊ីញ៉ូសុំផ្លូវ រីឯកុងទ័រល្បឿនជាប្រភេទ ឌីជីថល LCD រចនាបែបម៉ូតូស្ព័រទំនើបបំផុត។ អ្វីដែលកាន់តែពិសេសនោះ DRONE ផ្តស់សុវត្ថិភាពខ្ពស់ជាមួយប្រព័ន្ធហ្រ្វាំងឌីសទាំងមុខ និងក្រោយ ហើយបូមក្រោយប្រើប្រាស់ប្រភេទបូម Double Spring ទប់លំនឹងបានល្អ បើកបរមានស្ថេរភាព។ មិនតែប៉ុណ្ណោះ DRONE មានបំពាក់នៅប្រព័ន្ធបញ្ចុះកំដៅ Liquid Cooling ធ្វើឲ្យម៉ាស៊ីនត្រជាក់ ងាយស្រួលធ្វើដំណើរក្នុងក្រុងដោយរីករាយ។

ម៉ូឌែលម៉ូតូសេរីថ្មី GPX DRONE 150cc មាន 3 ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ទឹកប៊ិចក្រម៉ៅ ពណ៌ទឹកប្រាក់ប្រផេះ និងពណ៌ក្រហម ហើយលក់ចេញក្នុងតម្លៃត្រឹមតែ $2,800។

បច្ចុប្បន្ននេះម៉ាកម៉ូតូ GPX ជាប់លំដាប់ថ្នាក់លេខ 1 ជាម៉ូតូថៃក្នុងស្រុកដែលមាន​តំណាង​ចែកចាយច្រើនជាង 300 សាខាក្នុងប្រទេសថៃ និង 13 ប្រទេសជាដៃគូសហការ​​មានដូចជា ប្រទេសកម្ពុជាយើង, ប្រទេសវៀតណាម, ប្រទេសនេប៉ាល់, ប្រទេសបង់ក្លាដែស, ប្រទេសម៉ាឡេស៊ី, ប្រទេសហុងកុង, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសតៃវ៉ាន់, ប្រទេសក្រិក,ប្រទេសហ្វីលីពីន, ប្រទេសឈីលី, និង ប្រទេសប៉េរូ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យគួរឲ្យកត់សំគាល់។

គ្រប់​ម៉ូ​ឌែ​លម៉ូតូរបស់ GPX គឺ​រចនា​រូបរាង​​ដ៏​ប្រណីត ឡូយ​ឥតខ្ចោះ ស​ក្កិ​សម​បំផុត ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារ​ម្ម​ណ៍​ថ្មី​ប្លែក ទាក់ទាញ និងគុណភាពល្អបំផុត សម្រាប់អតិថិជនរបស់ខ្លួន៕

មតិយោបល់