• 2021-04-12 03:20:30
  • ព័ត៌មាន

GM ប្រកាសចេញឡានអគ្គិសនី តម្លៃថោកបំផុត ត្រឹមខ្ទង់ ៥០០០ដុល្លារ

  • 2021-04-12 03:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តចិន Wuling ដែលសហការណ៍ជាមួយ ក្រុមហ៊ុនរថយន្តអាមេរិក General Motors និង ក្រុមហ៊ុនចិន SAIC បានប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចថ្មី ហៅថា Wuling Hong Guang Mini EV Macaron។

រថយន្តអគ្គិសនីមាឌតូចនេះផ្តល់ជម្រើស ៣ ពណ៌ គឺ បេះតង (Avocado Green), លឿង (Lemon Yellow) និង ផ្កាឈូក (White Peach Pink)។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់លក្ខណៈពិសេសមួយចំនួនដូចជា ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ, ហ្វ្រាំង ABS និង EBD, មុខងារពិនិត្យអ្នកថ្មើរជើងនៅល្បឿនយឺត, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ ក៏ដូចជា កាមេរ៉ាក្រោយ និងសេនស័រចូលចត ផងដែរ។

រថយន្ត Wuling Hong Guang Mini EV Macaron មានប្រវែង ២,៩ម៉ែត្រ ទទឹង ១,៥ម៉ែត្រ និងកម្ពស់ ១,៦ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១,៩ម៉ែត្រ។ វាបំពាក់កៅអីអង្គុយសរុបចំនួន ៤ ហើយកៅអីជួរទី២ អាចបត់ផ្តេកបាន ដើម្បីបង្កើនកន្លែងដាក់អីវ៉ាន់សរុប ៧៤១លីត្រ។

រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២៧សេះ និងកញ្ចប់អាគុយអគ្គិសនីតូចមួយ ដែលផ្តល់ចម្ងាយបើកបរដល់ ១៧០គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ក្នុងតម្លៃ ៣៧ ៦០០យ៉េន ឬប្រហែល ៥ ៧៤០ដុល្លារ និង ៤៣ ៦០០យ៉េន ឬប្រហែល ៦ ៦៥៥ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់