- 2021-04-12 02:53:34
- ព័ត៌មាន
សម្បត្តិ មធូរ៉ា ឬ Kelvin MK ប្រាប់ក្ដីស្រមៃដែលខ្លួនចង់ធ្វើ ក្រៅពីអាជីពជា Streamer
- 2021-04-12 02:53:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បត្តិ មធូរ៉ា ឬ Kelvin MK ប្រាប់ក្ដីស្រមៃដែលខ្លួនចង់ធ្វើ ក្រៅពីអាជីពជា Streamer
ចន្លោះមិនឃើញ
Streamer ពូកែលេងពាក្យសម្ដី សម្បត្តិ មធូរ៉ា ដែលគ្រប់គ្នាស្គាល់លើបណ្ដាញសង្គមហ្វេសបុកថា Kelvin MK បានប្រាប់ពីហេតុផលដែលខ្លួនប្រើប្រាស់ឈ្មោះថា Kelvin MK នោះ។ លោកបានពន្យល់ថាពាក្យថា MK នេះគឺជាអក្សរកាត់មកពីពាក្យថា MIKI និង Kelvin ដែលជាមនុស្សម្នាក់តែងតែជំរុញនិងលើកទឹកចិត្តលោកឲ្យក្លាយខ្លួនជា Streamer នេះ។
មានវ័យត្រឹម ២៣ឆ្នាំ សម្បត្តិ មធូរ៉ា គឺជានិសិត្សរៀនចប់ជំនាញ នីតិសាស្ត្រ កាលពីពេលថ្មីៗនេះ។ មធូរ៉ា «ថាខ្លួនមាននចំណងចំណូលចិត្តលេងហ្គេមតាំងពីក្មេងៗក៏ពិតមែន តែលោក បានហក់ចូលប្រឡូកធ្វើជាអ្នក Streamer ពេញលេញបានរយ:ពេលត្រឹម ១ឆ្នាំ ៣ខែប៉ុណ្ណេះ ព្រោះចង់បញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ឲ្យបានសិន។ តែយ៉ាងណាក្ដីលោកថានេះមិនមែនជាក្ដីស្រមៃធំរបស់ខ្លួនឡើយ»។
បើនិយាយពីប្រាក់ចូលវិញបុរសរូបសង្ហារ ពូកែរលេងពាកក្យសម្ដីនេះបានចំណូលមិនសូវជាទៀងទាត់ឡើយក្នុងអាជីពមួយនេះ លោកថាក្នុងមួយខែៗខ្លួនអាចរកបានចន្លោះពី ៣០០ ទៅ ១៥០០ដុល្លារ អាស្រ័យលើការងារប៉ុណ្ណេះ។ កំពុងមានឈ្មោះបោះសំលេង និងទាញអ្នកគាំទ្រជិត ២០ម៉ឺននាក់នៅលើបណ្ដាញសង្គមហ្វេសបុកក៏ពិតមែនតែ មធូរ៉ា បែរជាមានក្ដីប្រសៃធំមួយដែលខ្លួនចង់ធ្វើនៅថ្ងៃមុនខចង់ក្លាយទៅជាអ្នក Rapper ទៅវិញ។
មុនពេលសាងកេរ្តិ៍ឈ្មោះល្បីគួរសមនាពេលបច្ចុប្បន្ននេះ មធូរ៉ា ប្រាប់ពីឧបស័គ្គធំៗដែលជាធ្លាប់បានឆ្លងកាត់នោះគឺ គ្រួសារ និងសង្គមជុំវិញខ្លួន។ មធូរ៉ា ប្រាប់ថា «ខ្ញុំចាំបានថាគ្រួសាររបស់ខ្ញុំបានព្យាយាមហាមឃាត់ និងបានពន្យល់ខ្ញុំដោយលើទស្សន:ថាជាក្មេងញៀន ហ្គេម អត់ប្រយោជន៍សង្គមមិនឲ្យតម្លៃ ហើយថាខាត់ពេលសិក្សាដោយពួកគាត់បានរម្មណ៍ពីអនាគត់ខ្ញុំ។ លោកបន្ថែមថា ពេលនោះលោកប្រាប់ថាមានចិត្តចង់បោះបង់ក្ដីស្រមៃនេះម្ដងម្កាល់ដែរ»។
ត្បិតកំពុងជោគជ័យគួរសមជាមួយអាជីពជា Streamer នេះតែ មធូរ៉ា ក៏នៅមានការងារផ្ទាល់ខ្លួន និងជាអ្នករកស៊ីមួយរូបផងដែរ។ បច្ចុប្បន្ន មធូរ៉ា កំពុងក្ដាប់បានការងារជាច្រើនលើវិស័យកីឡា E-Sport នៅកម្ពុជា ដោយធ្វើជាអ្នកអត្ថធិប្បាយក្នុងការប្រកួតធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាច្រើននាពេលកន្លងមក៕