• 2021-04-11 00:00:00
  • ព័ត៌មាន

ស្តេច​កុំព្យូទ័រ​លឿន​ដាច់​គេ​​ក្នុង​លោក ​មិនមែន​នៅ​អាមេរិក​ហើយ​ក៏​មិនមែន​នៅ​ចិន​

  • 2021-04-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​ ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ផ្នែកវិទ្យាសាស្រ្ត​កុំព្យូទ័រ​ចាត់​ថា​ជា​ ​ប្រទេស​លេខ​១​លើ​លោក​ ​បន្ទាប់​ពី​ផលិត​បាន​និង​កំពុង​ប្រើប្រាស់​កុំព្យូទ័រ​កម្លាំង​ខ្លាំង​បំផុត​មាន​ឈ្មោះ​ឲ្យ​ថា​ Fugaku បាន​ជាប់​ក្នុង​​បញ្ជី​ចំណាត់​ថ្នាក់​ល្បឿន​លឿន​ដាច់​គេ​ក្នុង​ចំណោម​ Supercomputer ​កំពូល​ទាំង ៥០០ ​។

កុំព្យូទ័រ​កម្លាំង​ខ្លាំង​ដាច់​គេ​​ Fugaku

​Fugaku កំពុង​ដំណើការ​​នៅ​ទីក្រុង Kobe ប្រទេស​ជប៉ុន ការ​ផលិត​រវាង​ក្រុមហ៊ុន Riken និង Fujitsu។ Fungaku ​មាន​ល្បឿន​ ៤១៥,៥ Petaflop ក្រោម​ការ​ធ្វើ​តេស្ត​ផ្នែក Top500 HPL ​ដែល​លឿន​ជាង​ Summit ប្រមាណ ២,៨ ដង​ឯណោះ បើ​ធៀប​នឹង​ល្បឿន​​ Summit នេះ​​ធ្លាប់​ជា​អតីត​​ Supercomputer ល្បឿន​លឿន​ដាច់​គេ​ពី​មុន​មក។ ​នេះ​​គឺ​ជា​លើក​ដំបូង​ដែល​កុំព្យូទ័រ​ប្រើ​ប្រាស់ ARM Processor ​ស្ថិត​នៅ​តំណែង​កំពូល​នៃ​បញ្ជី។

Fugaku កំពុង​ដំណើការ​នៅជប៉ុន​សហការ​ដោយ​ ក្រុមហ៊ុន Riken និង Fujitsu

​កន្លង​មក​ជាង ១០ ​ឆ្នាំ​មក​នេះ​តំណែង​លេខ ១ ​ខាង​ Supercomputer លឿន​ជាង​​គេធ្លាប់​តែ​កាន់​កាប់​ឆ្លាស់​គ្នា​ ​បើ​មិន​មែន​របស់​សហរដ្ឋអាមេរិក ​ច្បាស់​ជា​របស់​ប្រទេស​​ចិន ​ដូច្នេះ តំណែង​កំពូល​នេះ​ក៏​ជា​លើក​ដំបូង​សម្រាប់​ជប៉ុន​​​ អាច​បំបែក​កំណត់ត្រា​បាន​។

​Fugaku នឹង​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ពេញ​លេញ​នៅឆ្នាំ ២០២១ ។ បច្ចុប្បន្ន​គេ​បាន​ប្រើ​ប្រាស់​​វា​សម្រាប់​ការ​ស្រាវជ្រាវ​សាក​ល្បង​លើ​ជំងឺ​កូវីដ​១៩ រួម​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យប៉ាន់​ស្មាន​ពី​ការ​សាយ​ភាយ​នៃ​ជំងឺ និង​ប្រសិទ្ធភាព​នៃ​កម្មវិធី​តាម​ដាន​ជំងឺ​កូវីដ​១៩​ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង។​

កុំព្យូទ័រ​កម្លាំង​ខ្លាំង​ដាច់​គេ​​មានទីតាំង​នៅ ទីក្រុង Kobe

​សរុប​ជា​រួម​មាន​មក​ Supercomputer ចំនួន ២២៦ របស់​ចិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អាមេរិក​មាន​ចំនួន ១១៤ ហើយ​របស់​ជប៉ុន​មាន​ចំនួន ៣០៕

ប្រភព៖ theverge ប្រែសម្រួល៖ សុខហេង

មតិយោបល់