• 2021-04-09 05:42:45
  • ព័ត៌មាន

​មិនមែន​មួយ​ឬ​ពីរ​! ​ក្រុមហ៊ុន​អ៊ឺនធើណិត​របស់​ Elon Musk ​បាញ់​ផ្កាយរណប​ច្រើនជាង​ ១ពាន់​ឯណោះ​

  • 2021-04-09 05:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ ​SpaceX ​បាន​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ចូល​គន្លង​តារាវិថី​​ដោយ​ជោគជ័យ​ក្នុង​បេសកម្ម​បាញ់​ផ្កាយរណប Starlink ​​ចំនួន ៦០ ​គ្រាប់​បន្ថែម​លើ​ចំនួន​ដែល​ធ្លាប់​បាញ់​កន្លង​មក សរុប​ទាំង​អស់​គឺ ១៤៤៥ ​កំពុង​សំកាំង​ហោះ​លើ​មេឃ។​

ស្ថាបនិក​រូប​នេះ ធ្លាប់​​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា ​គម្រោង​បង្កើន​ល្បឿន​អ៊ីនធើណិត​ Starlink ​នឹង​តំឡើង​ឲ្យ​បាន​ចាប់​ពី 150 ដល់ 300Mbps​​ ឲ្យ​បាន​​នៅ​ក្នុង​ឆ្នាំ​នេះ។ ដូចនេះ​បេសកម្ម​ខាង​លើ​ គឺ​ជាការ​​គោរព​ពាក្យ​សន្យា​ផ្ទាល់​មាត់​របស់​លោក​ និង​ថែម​ទាំងជួយ​ជំរុញ​ឲ្យ​គម្រោង​លក់សេវា​កម្ម​​អ៊ីនធើណិត​កាន់​តែ​ដាច់​ច្រើន​ប្រទេស​បន្ថែម​ផង​ដែរ​។

ស្ថាបនិក​ក្រុមហ៊ុន SpaceX លោក Elon Musk

​ក្នុង​នោះ​ល្បឿន​ដោនឡូត​ដល់​ទៅ 528 Mbps ​ឯ​ល្បឿន​អាប់ឡូត​ដល់​​ទៅ​ 28.3 Mbps ​។ ​​គួរ​លើក​ឡើង​បន្តិច​ថា​ ល្បឿន​នេះ​ស្ថិត​ក្នុង​ដំណាក់​កាល Beta ​សាកល្បង​ដាក់​ឲ្យ​ប្រើប្រាស់​មុន​គេ​​ ​ក្នុង​ប្រទេស​កាណាដា។ សម្រាប់​ដំណាក់កាល Beta នេះ​អាច​តេស្ត​បាន​តែ​ ៥ ប្រទេស​ដំបូង​ដូច​ជា កាណាដា, ចក្រភពអង់គ្លេស, សហរដ្ឋ​អាមេរិក អាឡឺម៉ង់ និងញ៉ូហ្សឺឡែន​។

​ទោះ​ជា​រកស៊ី​ក្រោយ​គេ​ Elon Musk ​ប្រកាស​ថា ​អាជីវកម្ម​ផ្គត់ផ្គង់​សេវាអ៊ិនធើណិត​ Starlink ​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ច្រើន​ជាង​ ១ ម៉ឺន​នាក់​ទាំង​នៅ ​អាមេរិក​និង​កាណាដា​​ត្រឹម​តែ​១​ឆ្នាំ​ ប៉ុណ្ណោះ​។

​អ្វី​ដែល​អ្នក​តាម​ដាន​វិស័យ​អវកាស​កត់​សម្គាល់​នោះ​គឺ​ ​បេសកម្ម​របស់​ SpaceX ​គ្រោង​នឹង​បាញ់​រាប់​ពាន់​ផ្កាយ​រណប​​បន្ថែម​​ឲ្យ​គ្រប់​ចំនួន​ ៣ មុឺន​ផ្កាយ​រណប ​នៅ​ឆ្នាំ​ក្រោយ​ឬ​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត​។​

​រំឮក​ផង​ដែរ​ ល្បឿន​អ៊ឺនធើណិត​ ​Starlink ​គឺ​ជា​សេវាកម្ម​ផ្គត់ផ្គង់​សេវា​អ៊ីនធើណិត​ដែល​មាន​ជម្រើស​ឲ្យ​អ្នក​ប្រើ​ភ្ជាប់​ពី​ផ្ដាយរណប​ SpaceX ផ្ទាល់​តែម្ដង​។ ​បច្ចុប្បន្ន​ ប្រជាជន​កាណាដា ​និង​អាមេរិក​នៅ​តាម​រដ្ឋ​ឆ្ងាយៗ​កំពុង​សាទរ​លើ​ល្បឿន​អ៊ឺនធើណិត​ដ៏​លឿន​រហ័ស​និង​ថែម​ទាំង​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​ផង។

​អត្ថបទ​ជា​ភាសាខ្មែរ​​ពី​សេវាកម្ម​របស់​ Starlink ​សូម​ចុច​នៅ​ទីនេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ រក្សា

មតិយោបល់