• 2021-04-09 04:22:28
  • ព័ត៌មាន

រាង​ស្អាត​ហើយ​ខ្លាំង​ទៀត​ Galaxy A 2021 ​ថ្ម 5000mAh ​សាកភ្លើង​រហ័ស ​25W

  • 2021-04-09 04:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រួសារ​ត្រកូល Galaxy A ​របស់​ Samsung ​ក្នុង​ឆ្នាំ 2021 គឺ​ Galaxy A52 និង Galaxy A72 បាន​នឹង​កំពុង​ចរាចរ​លើ​ទីផ្សារ​នៅ​គ្រប់​បណ្ដា​ហាង​នានា​ទូទាំង​ប្រទេស​កម្ពុជា។​

​សម្រាប់​ម៉ូឌែល​ Galaxy A52 ​កំពុង​ដាក់​លក់​ក្នុង​តម្លៃ ៣៥៩ ដុល្លារ​ចំណែក​ឯ​ម៉ូឌែល​ Galaxy A72 ​កំពុង​ដាក់​លក់​ក្នុង​តម្លៃ​ ៤៦៩ ដុល្លារ។​

Galaxy A52 និង Galaxy A72

​ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​សំខាន់ៗ​ដែល​ក្រុមហ៊ុន​បាន​បំពាក់​មក​ជាមួយ​សមត្ថភាព​ខ្ពស់​សាក​សម​នឹង​តម្លៃ​ តួយ៉ាង​ដូច​ Galaxy A52 គ្រាន់​តែ​រៀបរាប់​ត្រួសៗ​ក៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​ដូចជា​​ អេក្រង់​ធំ​ពេញ​តួ​ភ្លឺ​ច្បាស់​កម្រិត ​Refresh rate ​ដល់​ទៅ 90Hz​ ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ទទួល​បាន​អារម្មណ៍​ពេល​ចាប់​កាន់​អូស​​អេក្រង់​រអិល​លឿន​ទាន់​ចិត្ត ​និង​ចំណុច​ខ្លាំង​ច្រើន​ទៀត​ជាក់ស្ដែងគឺ ថតរូបនិង​វីដេអូច្បាស់, មានប្រព័ន្ធការពារជម្រាបទឹក, ប្រព័ន្ធដោះសោដោយស្កេនខ្ចៅដៃលើអេក្រង់, មានថាមពលថ្មធំ, មានអេក្រង់ធំច្បាស់, មានតម្លៃសមរម្យ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន​តែ​ម្ដង​។

សម្រាប់​​ស្មាតហ្វូន​ Galaxy A72​ មាន​រចនា​បថ​ខាង​មុខ​បង្កប់​កាមេរ៉ា Selfie​ ស្រដៀង​ប្រជ្រុយ (Infinity-O) ​ផ្ទៃ​​អេក្រង់​ទំហំ 6.7” អ៊ិញ​កម្រិតFHD+ ​ប្រភេទSuper AMOLED ​មាន​កម្រិត​អេក្រង់ 90 Hz Refresh rateមាន​ជម្រើស RAM8 GB មេម៉ូរី 256 GB (បន្ថែម​កាត​ក្រៅ​ដល់​ 1TB) បន្ទះ​ឈីប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ។

​រីឯ​ផ្នែក​កាមេរ៉ា​ក្រោយ​មាន​ 4 គ្រាប់៖ 64 MP (កាមេរ៉ា​មេ) មួយ​គ្រាប់​ទៀត​ 12 MP (​ប្រភេទ​ឡេន Ultra-Wide) មួយ​គ្រាប់​ទៀត​ 8 MP (ប្រភេទ​ឡេនTelephoto) និង​មួយ​គ្រាប់​ចុង​ក្រោយ 5 MP (​ប្រភេទ​ឡេន​ Macro) ​ចំណែក​កាមេរ៉ា​មុខ ១​គ្រាប់​ទំហំ៖ 32 MP (​ឡេន​ធំ​មែន​ទែន​) ។

​A72 ​បំពាក់​មក​ជាមួយ​ថ្ម​ធំ​ដល់​ 5000 mAh ​អាច​ជួយ​ឲ្យ​ទូរសព្ទ​អ្នក​ប្រើ​បាន​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ មក​ជាមួយ​នឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន​ 25W ​ថែម​ទៀត​ ​និង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ការពារ​ការពារ​ជម្រាប​ទឹក​ ​ឬ​អាវក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត​ IP67 ​និង​បច្ចេកវិទ្យា​សុវត្ថិភាព​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដោះ​សោរ​លឿន​ណាស់​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​។

ក្រឡេក​មក​មើល​ពណ៌​វិញ​មាន​ ៤ ជម្រើស​ដូច​ជា ស​សុទ្ធ​, ខ្មៅ​សុទ្ធ​, ខៀវ​សុទ្ធ ​និង​ពណ៍​ស្វាយ​ដ៏​ស្រស់​ស្អាត ​និង​តម្លៃ​ប្រាប់​ម្ដង​ទៀត​គឺ ៤៦៩ ​ដុល្លារ។

​ចំណែក​ឯ Galaxy A52 ​មាន​ចំណុច​ប្លែក​ពី​ A72 លើ ​ទំហំ​អេក្រង់ ទំហំ RAM ​ជម្រើស​មេម៉ូរី​និង​ទំហំ​ថ្ម។ ​ក្រៅ​ពី​នោះ​ច្រើន​ចំណុច​ទៀត​សឹង​តែ​ដូច​គ្នា ដូច​ជា​រចនា​បថ​ខាង​មុខ​បង្កប់​កាមេរ៉ា Selfie​ ស្រដៀង​ប្រជ្រុយ (Infinity-O) ​ផ្ទៃ​​អេក្រង់​ទំហំ 6.5” អ៊ិញ​កម្រិតFHD+ ​ប្រភេទSuper AMOLED ​មាន​កម្រិត​អេក្រង់ 90 Hz Refresh rateមាន​ជម្រើស RAM8 GB មេម៉ូរី 128 GB (បន្ថែម​កាត​ក្រៅ​ដល់​ 1TB) ​បន្ទះ​ឈីប​ល្បឿន​ដំណើរការ​គឺ Snapdragon 720G ​ដូច​គ្នា​។​

​កាមេរ៉ា​ក្រោយ​មាន​ 4 ​គ្រាប់​៖ 64 MP (កាមេរ៉ា​មេ) មួយ​គ្រាប់​ទៀត​ 12 MP (​ប្រភេទ​ឡេន Ultra-Wide) មួយ​គ្រាប់​ទៀត​ 8 MP (ប្រភេទ​ឡេនTelephoto) និង​មួយ​គ្រាប់​ចុង​ក្រោយ 5 MP (​ប្រភេទ​ឡេន​ Macro) ​ចំណែក​កាមេរ៉ា​មុខ ១​គ្រាប់​ទំហំ៖ 32 MP (​ឡេន​ធំ​មែន​ទែន​) ។

A52 ​បំពាក់​មក​ជាមួយ​ថ្ម​ធំ​ដល់​ 5000 mAh អាច​ជួយ​ឲ្យ​ទូរសព្ទ​អ្នក​ប្រើ​បាន​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ មក​ជាមួយ​នឹង​ដុំ​សាក​ថ្ម​ល្បឿន​លឿន​ 25W ​ថែម​ទៀត​ ​និង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ការពារ​ការពារ​ជម្រាប​ទឹក​ ​ឬ​អាវក្រោះ​ការពារ​ទឹក​ជ្រាប​កម្រិត​ IP67 ​និង​បច្ចេកវិទ្យា​សុវត្ថិភាព​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដោះ​សោរ​លឿន​ណាស់​តែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​។ ក្រឡេក​មក​មើល​ពណ៌​វិញ​មាន​ 4 ជម្រើស​ដូច​ជា ស​សុទ្ធ​, ខ្មៅ​សុទ្ធ​, ខៀវ​សុទ្ធ ​និង​ពណ៍​ស្វាយ​ដ៏​ស្រស់​ស្អាត ​និង​តម្លៃ​ប្រាប់​ម្ដង​ទៀត​គឺ ៣៥៩ ​ដុល្លារ។

សាមសុង…(Change the shape of the future) ​ផ្លាស់​ប្តូរ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ពិភពលោក​ពុំ​ធ្លាប់​មាន​សម្រាប់​អនាគត​។ សាមសុង…​ជា​ទី​ទុក​ចិត្ត​បំផុត…!!

​ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ នៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 ៕

អត្ថបទ៖ រក្សា

មតិយោបល់