• 2021-04-09 02:11:11
  • ព័ត៌មាន

ផ្លែផ្កាដ៏សន្ធឹកសន្ធាប់ក្នុងត្រីមាសថ្មីរបស់ Samsung បានផលពីស្មាតហ្វូនកំពូលមួយ

  • 2021-04-09 02:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតិនៃការលក់របស់ Samsung ទទួលបានចំណូលសរុបប្រមាណ ៥៨,២ ពាន់លានដុល្លារ ដែលក្នុងនោះឥទ្ធិពលដែលជម្រុញចំណូលដ៏ខ្លាំង គឺបានមកពីការលក់ស្មាតហ្វូន Galaxy S21 Series និងឧបករណ៍អេឡិចត្រូនិចសម្រាប់ប្រើក្នុងផ្ទះ។ នេះបើយោង​តាមការព្យាករណ៍ប្រាក់ចំណូលត្រីមាសទី១ របស់ក្រុមហ៊ុន Samsung។

ក្នុងចំណូលទាំងអស់នោះ ប្រាក់ចំណេញសរុបបានកើនឡើងដល់ ៨,៣ ពាន់លានដុល្លារ ដែលកើនឡើង ៤៤% បើប្រៀបធៀបទៅនឹងតម្លៃសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២០ បើគិតជាឆ្នាំគឺកើនឡើងត្រឹម ១៧% ឯណោះ​។

Galaxy S21 Series

គួរបញ្ជាក់ថាទាំងនេះជាតួលេខបឋម យើងត្រូវរង់ចាំបន្តិចទៀតសម្រាប់របាយការណ៍ចុងក្រោយពី Samsung។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ យើងបានឃើញរបាយការណ៍ជាច្រើន ស្តីពីភាពជោគជ័យនៃស្មាតហ្វូន Galaxy S21 ដែលបានស្ទុះឡើងពីរបាយការណ៍លក់ស្មាតហ្វូនស៊េរី S20 ដែលចេញកាលពីឆ្នាំមុន៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់