• 2021-04-08 02:13:29
  • ព័ត៌មាន

ឃើញហើយដកចិត្តមិនរួច! លក្ខណៈពិសេសទាំង ១២ លើឡាន Tesla តម្លៃថោកបំផុត

  • 2021-04-08 02:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Model 3 គឺជារថយន្តថោកបំផុតក្នុងត្រកូល Tesla ដោយប្រភេទស្តង់ដារ មានចម្ងាយបើកបរ ២២០ម៉ាយ៍ ឬ ៣៥០គីឡូម៉ែត្រ មានតម្លៃចាប់ពី ៣៥ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា រថយន្ត Tesla Model 3 នេះ អាចលោតឡើងដល់តម្លៃ ៧៨ ០០០ដុល្លារ នៅពេលរើសយក Option កប់បំផុត។

ថ្វីបើជាម៉ូដែលថោកបំផុតក្នុងត្រកូល Tesla មែន ប៉ុន្តែ Model 3 នេះបានបំពាក់លក្ខណៈពិសេសមកជាច្រើន ហើយវាក៏ជាចំណុចដែលធ្វើឲ្យវាលក់ដាច់បំផុតផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសទាំង ១២ លើឡាន Tesla តម្លៃថោកបំផុត Model 3៖

១) កាប៊ីនខាងក្នុងរបស់ Tesla Model 3 ត្រូវបានឌីហ្សាញឡើងបែប Minimalist ហើយគ្មានប៊ូតុងចុចច្រើនឡើយ។ ការឌីហ្សាញរបស់វាគឺសាមញ្ញ ហើយអាច Upgrade បានយ៉ាងងាយស្រួលក្នុងពេលអនាគត។

២) ស្ទើរតែគ្រប់យ៉ាង ដំណើរការតាមរយៈអេក្រង់ Touchscreen ទំហំ ១៥អ៊ីញរបស់វា។ ប្រព័ន្ធនេះមានប្រសិទ្ធិភាពណាស់ ហើយក៏ជាខួរក្បាលនៃរថយន្តផងដែរ។

៣) មុខងារវិទ្យុ ត្រូវបានឌីហ្សាញ និងបង្កើតឡើងដោយ Tesla ផ្ទាល់។

៤) Tesla Model 3 ប្រើប៊ូតុងអូសនៅលើដៃចង្កូតដើម្បីបញ្ជាមុខងារជាច្រើន ចាប់ពីសំឡេង ដល់កញ្ចក់រថយន្ត។

៥) អេក្រង់ទំហំ ១៥អ៊ីញនោះ បង្ហាញរូបភាពចេញកាមេរ៉ាក្រោយធំ និងយ៉ាងល្អ។

៦) Autopilot ប្រៀបដូចជាមុខងារ Super Advanced Cruise Control អីចឹង នៅពេលដែលបើកដំណើរការវា ប្រព័ន្ធនោះនឹងគ្រប់គ្រងហ្គែរ, ហ្វ្រាំង និងដៃចង្កូតរថយន្ត។ វាដំណើរការល្អខ្លាំងនៅលើផ្លូវហាយវេរ ប៉ុន្តែអ្នកបើកបរក៏ត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីបញ្ជារថយន្តវិញដែរ។

៧) រន្ធម៉ាស៊ីនត្រជាក់លើ Tesla Model 3 ត្រូវបានលាក់នៅប្រឡោះតូចមួយ នៅលើតាប្លូ។

៨) អ្នកបើកបរអាចបញ្ជាម៉ាស៊ីនត្រជាក់ និងរន្ធម៉ាស៊ីនត្រជាក់បាន តាមរយៈអេក្រង់ Touchscreen ទំហំ ១៥អ៊ីញនោះ។

៩) វាគ្មានប៊ូតុងចុចដើម្បីបញ្ឆេះម៉ាស៊ីនឡើយ ដូច្នេះអ្នកបើកបរត្រូវប្រើកម្មវិធី (App) ដែលក្នុងនោះអាចបញ្ជាមុខងារជាច្រើនផ្សេងទៀត។

១០) ក្នុងករណីបន្ទាន់ ឬប្រញាប់ Tesla ក៏ផ្តល់កាតមួយសន្លឹកដែរ។ អ្នកបើកបរគ្រាន់តែដាក់កាតនៅលើសសរទ្វារទី២ របស់រថយន្តគឺអាចបើកសោរបានហើយ។ បន្ទាប់មក ដាក់កាតនៅលើប្លុកកណ្តាល (center console) ក្នុងកាប៊ីនរថយន្តដើម្បីបញ្ឆេះ។

១១) វាក៏មានកន្លែងសាកថ្មទូរសព្ទម្តង ២ ដោយមួយសម្រាប់ iPhone និងមួយទៀតសម្រាប់ Android។

១២) ដំបូលកញ្ចក់វែងផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់